គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺដើម្បីមនុស្ស
|
តំណាងចូលរួមនៅសិក្ខាសាលាពិភាគ្សា |
(VOVWorld)-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្រ្តស្តីពីសមិទ្ធិសិទ្ធិមនុស្សនៅវៀត ណាមតាមរយៈពេល៧០ឆ្នាំកន្លងទៅ។ នៅសិក្ខាសាលានេះតំណាងនានាសុទ្ធ
តែបានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាម
គឺដើម្បីមនុស្ស។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមល៏បានចែងក្នុងប្រការ ៣៦ដោយកំណត់អំពីសិទ្ធិរបស់មនុស្ស សិទ្ធិនិងភារកិច្ចជាសារវ័ន្តរបស់ពលរដ្ឋ
ផងដែរ។តាមសាស្ត្រាចារ្សរងបណ្ឌិត Hoang Van Nghia កម្មាភិបាលនាយកដ្ឋាន
សហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិតសភានយោបាយជាតិហូជីមិញថា៖
“នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ យើងខ្ញុំបានវាយតម្លៃខ្ពស់នូវយន្តការឃ្លាំ មើលនិងត្រួតពិនិត្សសិទ្ធិអំណាចរបស់រដ្ឋ ក៏ដូចជាយន្តការជម្រុញសិទ្ធិមនុស្ស។
ជាពិសេស យន្តការការពាររដ្ឋធម្មនុញ្ញក៏បានបើកចំហរ ក្នុងលទ្ធភាពដែលយើង កែប្រែប្រព័ន្ធច្បាប់និងបំពេញដោយពេញលេញនូវការធានាសិទ្ធិមនុស្ស”។
តំណាងជាច្រើនក៏បានស្នើដែរថា នាពេលខាងមុខគប្បីផ្តោតការយកចិត្តទុក ដាក់ទៅលើការកសាងនិងបំពេញល្អនូវប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស ព្រមទាំង មានយន្តការអភិវឌ្ឍន៍សិទ្ធិមនុស្សនៅវៀតណាមទៀតផង៕