(VOVworld)-នាថ្ងៃទី១៩សីហា ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពី
ប្រតិកម្មរបស់ វៀតណាមចំពោះការដែលនាថ្ងៃទី១០សីហា ក្រសួងការបរទេស
អាមេរិកបានចេញ “របាយការណ៍ស្តីពីសេរីភាពខាងជំនឿសាសនាអន្តរជាតិឆ្នាំ
២០១៥” នោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាមលោក Le Hai Binh
បានលើកច្បាស់ថា៖
“គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងធានា
សិទ្ធិសេរីភាព ខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះបានចែងច្បាស់
ក្នុងរដ្ឋធម្មនុញ្ញ ប្រព័ន្ធច្បាប់ របស់វៀតណាម។
ច្បាប់វៀតណាមបានហាមប្រាមជាដាច់ខាតការរើសអើងចំពោះពលរដ្ឋដោយ
សារមូល ហេតុជំនឿសាសនា។រដ្ឋវៀតណាមកំពុងអនុវត្តនូវគោលនយោបាយនិង
វិធានការជាក់ស្តែង ជាច្រើន ដើម្បីធានាថា ប្រជាពលរដ្ឋនឹងបានទទួលគ្រប់គ្រាន់
នូវសិទ្ធិសេរីភាពខាងសាសនា។
វៀតណាមទទួលស្គាល់ថា ប្រការធ្វើវិសោធនកម្មមួយចំនួនក្នុងរបាយការណ៍
ស្តីពីស្ថាន ភាពសេរីភាពសាសនាអន្តរជាតិឆ្នាំ២០១៥របស់ក្រសួងការបរទេសអាមេ
រិកបន្តនាំចេញការ វាយតម្លៃខ្វះបរានុម័តមួយចំនួននិងមានការដកស្រង់ព័ត៌មាន
ខុសឆ្គង់អំពីវៀតណាម”៕