គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន

គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Nguyen Van Tho (internet)

(VOV)_ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរព​និង យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងបង្កើនកិច្ច​សហប្រតបត្តិ ការលើគ្រប់វិស័យជាមួយចិន។ នេះគឺជាការអះអាងរបស់​ឯកអគ្គរដ្ឋទូតវៀត ណាម ប្រចាំនៅចិន លោក Nguyen Van Tho ក្នុងជំនួប​សន្ទនា​ជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៍មាន នាថ្ងៃទី ១៦ ធ្នូ នៅខាងក្រៅសន្និ​សីទកិច្ចការបរទេស លើកទី២៨ ដែលកំ ពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។

          តាម ឯកអគ្គរដ្ឋទូត​Nguyen Van Tho ប្រកាស​ថា៖​ ចាប់ពីដើមឆ្នាំ ២០១៣មក 
ទំនាក់​ទំនងរវាង​ប្រទេសទាំងពីរបានមានការបោះជំហានអភិវឌ្ឍន៍ជាច្រើន។ ភាគី​
ទាំង​ពីរទទួលបាន​ការយោគ​យល់ដល់គ្នាទៅវិញទៅមកជាច្រើន ដ៏សែន​សំខាន់  ដើម្បីជំរុញទំនាក់ទំនងសហបរ្តិបត្តិការរវាងប្រទេសទាំងពីរប្រកប​ដោយស្ថិរភាព
 ល្អប្រសើ។ ឯកអគ្គរដ្ឋទូត​ Nguyen Van Tho បានអះអាងថា៖

          “គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិង​យក ចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងបង្កើនកិច្ចសហ​ប្រតបត្តិការ លើគ្រប់វិស័យជាមួយចិន។ ទំនាក់ទំនងជាមួយចិនជាផល​ប្រយោជន៍របស់ ប្រជាជនវៀតណាម។​ជំរុញទំនាក់ទំនងមិត្តភាព កិច្ច​សហប្រតិបត្តិការលើគ្រប់
វិស័យ  ជាមួយចិន នឹងរួមចំណែកចូលក្នុងសន្តិ​ភាព ស្ថិរភាព ក្នុងតំបន់និងអន្តរជាតិ។”

          ស្ដីពីបញ្ហាលើសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត​Nguyen Van Tho បាន​អោយ ដឹងថា៖ ភាគីទាំងពិរនឹងដោះស្រាយបញ្ហានេះដោយផ្អែកទៅលើ​គ្រិះដ្ឋានកិច្ចព្រម
ព្រៀង មិត្តភាព ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់
សមុទ្រ​ ឆ្នាំ ១៩៨២។

          ស្ដីពីការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងចិន ឯកអគ្គរដ្ឋទូត​Nguyen Van Tho បានអោយដឹងថា៖​គោលដៅដែលថ្នាក់ដឹកនាំនាំ​ប្រទេស​ទាំង​ពីរ​បានដាក់ចេញនោះគឺ ដល់ឆ្នាំ​២០១៥ តំលៃប្រាក់ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរនឹងទទួលបាន៦០ពាន់លានដុល្លាអាមេរិកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ