គោលនយោបាយរបស់វៀតណាមគឺគាំទ្រដំណើរការច្បាប់អន្តរជាតិនានា

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៤ នាថ្ងៃទី ៣០ ខែតុលា បានបើកសម័យប្រជុំពេញអង្គស្តីពីរបាយការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ តំណាងមកពីជាង ៦០ ប្រទេសបានចូលរួមក្នុងការថ្លែងសុន្ទរកថា។
គោលនយោបាយរបស់វៀតណាមគឺគាំទ្រដំណើរការច្បាប់អន្តរជាតិនានា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ PhamHuan/vov) 

ថ្លែងនៅក្នុងមហាសន្និបាតនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងពីតួនាទីដ៏សំខាន់របស់តុលាការ ICJ ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតាម    រយៈយន្តការជំនុំជំរះលើការបណ្តឹងរវាងបណ្តាប្រទេសនិងយន្តការផ្តល់យោបល់ប្រឹក្សាតាមសំណើរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងស្ថាប័នមួយចំនួនស្របតាមច្បាប់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិផងដែរ។

          លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថាគោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី គឺជាគោលការណ៍មូលដ្ឋានមួយក្នុងចំណោមគោលការណ៍អន្តរជាតិ។ បណ្តាប្រទេសអាចជ្រើសរើសវិធីសាស្រ្តដោះស្រាយជំលោះជាច្រើនក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលក្នុងនោះរួមមានយន្តការជំនុំជំរះយុត្តាធិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ