គោលនយោបាយរបស់អាមេរិក ចំពោះរុស្ស៊ីផ្អែកទៅលើបណ្ដាផលប្រយោធន៍ជាតិ

សេតវិមាននាថ្ងៃទី ៨ មិនា បានអះអាងថា៖ គោលនយោបាយរបស់អាមេរិកចំពោះ
រុស្ស៊ីផ្អែកទៅលើបណ្ដាផលប្រយោធន៍ជាតិមិនមានចតិកលក្ខណៈបុគ្គលទេ។ ព្រម
ទាំង សង្កត់ធ្ងន់ថា៖ អាមេរិកបន្តសហប្រតិបត្តិការ ជាមួយរុស្ស៊ី។ សេចក្តីប្រកាសនេះ
របស់ សេតវិមានត្រូវបានលើកឡើង ក្នុងកាលៈទេសៈ ការត្រឡប់មកវិមាន Kremli
វិញរបស់លោក Vladimir Putin កំពុងធ្វើកើតឡើងការសង្ស័យ អំពីការបង្កើតទំនាក់
ទំនង រវាងវ៉ាស៊ីនតោននិងមូស្គូ។ សេតវិមានក៏បាន អះអាងថា៖​ ប្រធានាធិបតីអាមេរិក
Barack Obama ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួប ចរចារជាមួយថ្នាក់ដឹកនាំថ្មីរបស់រុស្ស៊ី
ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ថា៖ អាមេរិកមានគោលបំណងរក្សារកិច្ចសហប្រតិបត្តិការនិង
គួបផ្សំជាមួយរុស្ស៊ី លើបណ្ដា បញ្ហាដែលភាគីទាំង២បានឯកភាព។ មុ​ននោះ​វ៉ាស៊ីនតោណ
ក៏បានមានប្រតិកម្ម ប្រុងប្រយ័ត ពេលដែល លោក Vladimir Putin ជាប់ឆ្នោតប្រធានាធិបតី និងសង្ឃឹមថា៖មូស្គូនឹងរៀបចំការសើបអង្គេតឯករាជ្យមួយអំពីរាល់ការចោទប្រកាន់មាន
ការខុសឆ្គងក្នុងការបោះឆ្នោត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ