គោលនយោបាយរបស់អ៊ីរ៉ង់គឺ “ទន់ភ្លន់”
|
ប្រធានាធិបតីអ៊ីរ៉ងលោក Hassan Rouhani |
(VOVworld)-ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅរដ្ឋធានីតេហេរ៉ង់ ប្រធានាធិប
តីលោក Hassan Rouhani អះអាងថា ការផ្លាស់ប្តូរក្នុងគោលនយោបាយកិច្ចការ
បរទេសនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ ដើម្បីត្រូវបានអនុវត្តតាមសំណូមពររបស់ប្រទេសជាតិនិងបំណងប្រាថ្នារបស់ប្រជាជន។ តាមប្រធានាធិបតីលោក Rouhani
ថា ដំណើរទៅកាន់ New York ចូលរួមកិច្ចប្រជុំលើកទី៦៨មហាសន្និបាតអ.ស.ប ក៏ដូចជាបទថ្លែងមតិថ្មីៗនេះរបស់លោកសុទ្ធតែមានការទាក់ទិនដល់រាល់ការ
ផ្លាស់ប្តូរ តាមទិសទន់ភ្លន់ជាងក្នុងគោលនយោបាយកិច្ចការបរទេសរបស់អ៊ីរ៉ង់។
ព្រមទាំងឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។ លោក Rouhani ក៏ឲ្យដឹង
ថែមទៀថា ប្រធានបទសំខាន់ក្នុងការចរចារតាមទូរសព្ទជាមួយប្រធានាធិបតីអា
មេរិក លោក Barack Obama គឺប្រមូលផ្តុំទៅលើបញ្ហាសិទ្ធអភិវឌ្ឍន៌នុយក្លេអ៉ែរ
ស៊ីវិលរបស់អ៊ីរ៉ង់៕