|
លោក Nguyen Thien Nhan ជួបធ្វើការជាមួយ នាយកដ្ឋានគោលនយោបាយ
នៃអគ្គ ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម(រូបថតៈMinh Thăng ) |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាយុទ្ធជនពលី-ពិការ (ថ្ងៃទី ២៧
កក្កដា) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien
Nhan បានមានជំនួបធ្វើការជាមួយនាយកដ្ឋានគោលនយោបាយ នៃអគ្គស្នង
ការនយោបាយកងទ័ពប្រជាជនវៀតណាម និងក្រសួងការងារ យុទ្ធជន ពិការនិង
សង្គមកិច្ចវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអំពាវ
នាវឲ្យស្ថាប័នទាំងពីរពោលខាងលើ ត្រូវសហការយ៉ាងជិតស្និទ្ធ និងខំប្រឹងប្រែង
ថែមទៀតក្នុងការងាររាវរកនិងប្រមូលអដ្ឋិធាតុ ព្រមទាំងបញ្ជាក់ អត្តសញ្ញាប័ណ្ឌ
របស់ពលីជនផងដែរ។ លោកមានប្រសាសន័ថែមទៀតថា បក្ស រដ្ឋនិងរណសិរ្ស
មាតុភូមិវៀតណាម នឹងបន្តធ្វើឲ្យល្អបំផុតរាល់គោលនយោបាយ ចំពោះជនមាន
គុណូបការៈ ដើម្បីអះអាងនូវសីលធម៌ “ផឹកទឹកនឹងដល់ប្រភព ដើម” របស់ជនជាតិ
វៀតណាម។ ជាពិសេស នាយកដ្ឋានគោលនយោបាយ អគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាម និងក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត
ណាម ត្រូវអនុវត្តព្រមៗគ្នារាល់គោលនយោបាយចំពោះ ជនមានគុណូបការៈផង
ដែរ៕