គោលបំណងសកម្មភាពទាំងអស់របស់វៀតណាមគឺសំដៅឆ្ពោះទៅផលប្រយោជន៍របស់ប្រជាជន
(VOVWORLD) - មជ្ឈដ្ឋានបញ្ញវន្តវៀតណាមបាននិយាយថា ខ្លឹមសារនេះ បានបង្ហាញយ៉ាងច្បាស់នៅក្នុងឯកសារ តាមនោះ រាល់គោលដៅនិងសកម្មភាពទាំងអស់របស់បក្សនិងរដ្ឋ គឺសុទ្ធតែដោយប្រជាជន ដើម្បីប្រជាជន ឆ្ពោះទៅការនាំអត្ថប្រយោជន៍ខ្ពស់បំផុតជូនដល់ប្រជាជន។
|
មេរៀនបទពិសោធន៍មួយដែលទទួលបានពីការអនុវត្តជាក់ស្តែននៃកិច្ចការផ្លាស់ប្តូថ្មី ត្រូវបានលើកឡើងនៅក្នុងឯកសារទៅដាក់ជូនមហា សន្និ បាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាម ពោលគឺ៖ ក្នុងរាល់ការងាររបស់បក្សនិងរដ្ឋ ត្រូវតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅជានិច្ចការ “យកប្រជាជនជាឬសគល់; “ជឿទុកចិត្ត គោរពនិងលើកស្ទួយភាពជាម្ចាស់របស់ប្រជាជន ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនពាក្យស្លោកថា “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាមដាន និងប្រជាជនទទូលផល”។ មជ្ឈដ្ឋានបញ្ញវន្តវៀតណាមបាននិយាយថា ខ្លឹមសារនេះ បានបង្ហាញយ៉ាងច្បាស់នៅក្នុងឯកសារ តាមនោះ រាល់គោលដៅនិងសកម្មភាពទាំងអស់របស់បក្សនិងរដ្ឋ គឺសុទ្ធតែដោយប្រជាជន ដើម្បីប្រជាជន ឆ្ពោះទៅការនាំអត្ថប្រយោជន៍ខ្ពស់បំផុតជូនដល់ប្រជាជន។ លោកបណ្ឌិត Nghiem Vu Khai អតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានលើកមតិថា៖ “ប្រជាជនទទួលផលនូវគុណតម្លៃនៃប្រជាធិបតេយ្យ តម្លៃរបស់ម្ចាស់ ពោលគឺមានសិទ្ធិចូលរួមក្នុងដំណើរការនយោបាយ សុក្រិដ្ឋប្រព័ន្ធនយោ បាយ ក៏ដូចជាដំណើការដឹកនាំរបស់ប្រទេសជាតិ ហេតុដូចនេះ គួរតែមានប្រជាធិបតេយ្យផ្ទាល់និងប្រជាធិបតេយ្យតំណាង។ ការចូលរួមរបស់ប្រជជនគឺជាដំណើរការនៃការកសាងគោលនយោបាយ ការអនុវត្តគោលនយោបាយនិងការទទួលផលពីគោលនយោបាយក៏ដូចជាមានទំនួលខុសត្រូវចំពោះគោលនោយបាយនោះ”៕