គេហទំព័រ lepetitjournal៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី

(VOVWORLD) - នាពេលថ្មីៗនេះ គេហទំព័រព័ត៌មានរបស់បារាំង lepetitjournal.com បានចុះផ្សាយអត្ថបទវិភាគមួយស្តីពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ដោយបានសង្កត់ធ្ងន់ថា “វៀតណាមពិតប្រាកដ នឹងក្លាយជាសត្វខ្លាថ្មីនៅទ្វីបអាស៊ី”។
គេហទំព័រ lepetitjournal៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី - ảnh 1ទិដ្ឋភាពមួយជ្រុងនៅទីក្រុងហូជីមិញ។ រូបភាព៖ nld.com.vn

យោងតាម lepetitjournal វៀតណាមគឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្រាកំណើនវិជ្ជមានក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា គឺ ២,៩% ក្នុងឆ្នាំ ២០២០ និង ២,៥៨% ក្នុងឆ្នាំ ២០២១ ក្នុងបរិបទដែលពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។ អត្ថបទបានអះអាងថា ការកែលម្អដោយឥតឈប់ឈរនៃគោលនយោបាយ គឺជាមូលដ្ឋានមួយសម្រាប់ក្រុមអ្នកវិភាគដើម្បីបង្ហាញពីយថាទស្សន៍របស់វៀតណាម។ តាមនោះ ចាប់តាំងពីឆ្នាំ ១៩៨៦ ដែលវៀតណាមបានអនុវត្តដំណើរការផ្លាស់ប្តូរថ្មី (Doi Moi) មកទល់ពេលនេះមានរយៈពេលជាង៣០ឆ្នាំហើយ អត្រាកំណើនរបស់វៀតណាមស្ថិតក្នុងចំណោមខ្ពស់បំផុតនៅលើពិភពលោក ជាមួយនឹងអត្រាកំណើនជាមធ្យម ៦,៥៥% ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០១៩។ បើទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយ កំណើនរបស់ប្រទេសវៀតណាមនៅតែមានភាពវិជ្ជមាន ហើយមានប្រទេសតិចណាស់ដែលអាចធ្វើទៅបានក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។

លោក Ngo Dang Khoa នាយកប្លុកអាជីវកម្មរូបិយប័ណ្ណ ទីផ្សារទុន និងសេវាមូលបត្រ នៃធនាគារ HSBC វៀតណាម បានបញ្ចេញមតិថា៖ “យើងអាចមានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ហើយវៀតណាមអាចក្លាយជាសត្វខ្លាសេដ្ឋកិច្ចថ្មីនៅទ្វីបអាស៊ី។ វៀតណាមជាប្រទេសមួយដែលបានទាក់ទាញ FDI នាំមុខគេនៅក្នុងតំបន់។ ការបើកចំណាយ FDI ក្នុងរយៈពេល ៥ ខែដើមឆ្នាំ បានកើនឡើង ៧,៨%។ នេះ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេស អំពីសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ