គេហទំព័រ The Diplomat៖ ប្រទេសវៀតណាមអាច “រំសាយ” នូវការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ន

(VOVWORLD) - គេហទំព័រ The Diplomat នៅថ្ងៃទី ១៥ ខែមិថុនា មានអត្ថបទវិភាគអំពីលទ្ធភាពដែលអាចជួយវៀត ណាមយកឈ្នះលើស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ នា បច្ចុប្បន្ន។ 

យោងតាមអត្ថបទនេះ មូលហេតុនៃការទទួលបានជោគជ័យរបស់វៀតណាមក្នុងការ យកឈ្នះលើការផ្ទុះឡើងរាល់លើកមុន គឺដោយសារតែប្រព័ន្ធនយោបាយរបស់ខ្លួននិងសកម្មភាពយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល។ លើសពីនេះទៅទៀត ប្រការដែលពិតជា ជួយប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលប្រកបដោយប្រសិទ្ធ ភាពនោះគឺប្រព័ន្ធសុខភាពសាធារណៈដ៏ល្អមួយ ដែលផ្តោតលើការការពារជាជាងការព្យាបាលដ៏ចំណាយប្រាក់ច្រើននោះ។

អត្ថបទជឿជាក់ថា វៀតណាមនឹងជំនះការលំបាកនាពេលបច្ចុប្បន្ននេះ ដោយសាររដ្ឋាភិបាលមានប្រសិទ្ធិភាព ប្រព័ន្ធសុខាភិបាលសាធារណៈល្អនិងសាមគ្គីភាពរបស់ប្រជា ជន។ អ្វីដែលសំខាន់បំផុតនោះគឺវៀតណាមតែងតែប្រាថ្នាចង់អភិវឌ្ឍន៍សេដ្ឋកិច្ចហើយមិនចង់ធ្លាក់ចូលក្នុងអន្ទាក់ចំណូលមធ្យម។ ការរួចផុតពីជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាគន្លឹះដើម្បីជួយប្រទេសវៀតណាមឱ្យសម្រេចបាននូវគោលដៅនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ