គុហារ Son Doong ស្ថិតនៅក្នុងចំណោមទីតាំងគួរឲ្យទាក់ទាញក្រោមដីដ៏ស្រស់ស្អាតបំផុតទាំង ៧ នៅលើពិភពលោក

(VOVWORLD) - កាលពីពេលថ្មីៗនេះ កាសែត South China Morning Post (SCMP) របស់ហុងកុង (ចិន) បានលើកតម្កើងគុហារ (រូងភ្នំ) Son Doong មានទីតាំងនៅខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម ជាកន្លែងទាក់ទាញក្រោមដីដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក។

គុហារ Son Doong ស្ថិតនៅក្នុងចំណោមទីតាំងគួរឲ្យទាក់ទាញក្រោមដីដ៏ស្រស់ស្អាតបំផុតទាំង ៧ នៅលើពិភពលោក - ảnh 1ពន្លឺដ៏ស្រស់ស្អាតនៅគុហារ Son Doong  ។ រូបថត៖ Hoang Trung/TTXVN

អត្ថបទចុះលើ SCMP បានឲ្យដឹងថា ក្រៅពីប្រព័ន្ធទន្លេ និងបឹងក្រោមដី ប្រព័ន្ធអេកូឡូស៊ីព្រៃ ហ្វូស៊ីលអាយុ ៤០០ លានឆ្នាំ និងស្រទាប់ភូគព្ភសាស្ត្រដ៏អស្ចារ្យ រូងភ្នំ Son Doong ក៏ជាជម្រកនៃប្រភេទរុក្ខជាតិ និងសត្វជាច្រើន ដែលគ្មានកន្លែងណាផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ ២០១៨ ក្រុមអ្នកជំនាញអង់គ្លេសដែលស្រាវជ្រាវរូងភ្នំបានរកឃើញថា រូងភ្នំ Son Doong យ៉ាងហោចណាស់ធំជាង ៣០% និងជ្រៅជាងព័ត៌មានផ្សព្វផ្សាយមុនៗ។ ប្រវែងនៃរូងភ្នំ Son Doong គឺជិត ៩ គីឡូម៉ែត្រ នៅកន្លែងខ្លះកម្ពស់ពិដានឡើងដល់ ២០០ ម៉ែត្រ និងទទឹង ១៦០ ម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ