ឃុំជិត២០០០ទទួលបានបទដ្ឋានជនបទថ្មី
|
ឃុំជិត២០០០ទទួលបានបទដ្ឋានជនបទថ្មី |
(VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែ
នាំមជ្ឈឹម កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន
បទ បានរៀបចំសន្និសីទបូកសរុបឆមាសទី១ និងអនុវត្តការងារឆមាសទី២ឆ្នាំ២០១៦។
តាមរបាយការណ៍៖នាបច្ចុប្បន្ន មានឃុំចំនួនជិត២០០០ ទទួលបានបទដ្ឋានជនបទ
ថ្មី ស្មើនឹង២២%ឃុំទាំងមូលក្នុងទូទាំងប្រទេស។ស្ដីអំពីការងារក្នុងរយៈពេលខាងមុខ
នេះ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាន
អោយដឹងថា៖
“ យើងខ្ញុំបន្តដាស់តឿន បញ្ជាណែនាំតំបន់ទាំងឡាយជំរុញខ្លាំងល្បឿនអនុវត្ត
គោលដៅភារកិច្ច ផែនការក្នុងឆ្នាំ ២០១៦ អោយសមស្របជាមួយការអនុវត្តកម្មវិធី
ក្នុងដំណាក់កាល ២០១៦-២០២០។ ស្ថាប័នគ្រាប់ជាន់ថ្នាក់ និងតំបន់ ត្រូវប្រមូលផ្តុំ
សម្រេចជាស្ថាពរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឃុំ ជាពិសេសគឺឃុំក្រីក្រ ធានាសុវត្ថិ
ភាពម្ហូបអាហារនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕”