ឃ្លាំងកំពង់ផែ Thi Vai ទទួលឡូត៍ទំនិញឧស្ម័នធម្មជាតិរាវ (LNG) ដើមដំបូងមកវៀតណាម
(VOVWORLD) - ឧស្ម័នធម្មជាតិរាវ (LNG) មកកាន់វៀតណាមស្ទើរតែដោះស្រាយរាល់ការលំបាកដែលវៀតណាមកំពុងខ្វះខាត ពោលគឺកង្វះឧស្ម័ន។
នាថ្ងៃទី ១២ កក្កដា អគ្គក្រុមហ៊ុន ឧស្ម័នធម្មជាតិរាវវៀតណាម (PV GAS) បានឲ្យដឹងថា នៅឃ្លាំងកំពង់ផែ Thi Vai ខេត្ត Ba Ria - Vung Tau អង្គភាពបានទទួលប្រកបដោយជោគជ័យនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ដើមដំបូងមកវៀតណាម។ លោក Le Phuoc Khoi នាយករងក្រុមហ៊ុនគ្រប់គ្រងគម្រោងឧស្ម័ន PV GAS មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបាននាំមកនូវប្រភពថាមពលថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេស ធានាសន្តិសុខថាមពលជាតិ។ ឧស្ម័នធម្មជាតិរាវ (LNG) មកកាន់វៀតណាមស្ទើរតែដោះស្រាយរាល់ការលំបាកដែលវៀតណាមកំពុងខ្វះខាត ពោលគឺកង្វះឧស្ម័ន។ បញ្ហាសំខាន់ជាងគឺការដោះស្រាយការបំភាយឧស្ម័ន។ នេះគឺជាការដឹកជញ្ជូនសាកល្បងលើកដំបូងសម្រាប់គម្រោងទាំងមូល ដើម្បីប្រើប្រាស់វាឱ្យបានល្អបំផុត សន្សំសំចៃប្រភពឧស្ម័នផងដែរ៕