ឃ្លាំងអាវុធគីមីរបស់ស៊ីរីចំនួន៩៦% ត្រូវបំផ្លាញចោល


ឃ្លាំងអាវុធគីមីរបស់ស៊ីរីចំនួន៩៦% ត្រូវបំផ្លាញចោល - ảnh 1
៩៦% នៃឃ្លាំងអាវុធគីមីរបស់ស៊ីរីត្រូវបានបំផ្លាញចោល (Image: VNA)

(VOVworld) – ៩៦% នៃឃ្លាំងអាវុធគីមីរបស់ស៊ីរីត្រូវបានបំផ្លាញចោលនិងនៅមាន
មូលដ្ឋានអាវុធចំនួន ១២ ទៀតដែលកំពុងស្ថិតក្នុងដំណើរការបំផ្លាញចោលតែ
ប៉ុណ្ណោះ។ នេះគឺជាការសន្និដ្ឋានដែលត្រូវបាននាំចេញក្នុងរបាយការណ៍ថ្មីបំផុត
របស់ក្រុមបេសកកម្មពិសេសរួមរវាង អ. ស.ប. និងអង្គការហាមឃាត់អាវុធគីមី
(OPCW)។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានបេសកជនពិសេសរបស់
ក្រុមបបេសកម្មរួម លោកស្រី Sigrid Kaag បានឲ្យដឹងថា៖ របាយការណ៍ពោលខាង
លើត្រូវបានផ្ញើរ ដល់ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.
ទាំងឡាយ។ ដោយហេតុ នេះ ក្រុមបេសកម្មពិសេសរួមរវាង អ.ស.ប. និង​ OPCW នឹងបញ្ចប់ភារកិច្ចរបស់ខ្លួន នាថ្ងៃទី ៣០ កញ្ញា​ខាងមុខ និងប្រគល់ភារកិច្ចនេះ
សំរាប់ OPCW៕

ប្រតិកម្មទៅវិញ

ផ្សេងៗ