ចក្ខុវិស័យរបស់វៀតណាមស្តីអំពីស្ថាបត្យកម្មតំបន់ថ្មី

(VOVWORLD) - សិក្ខាសាលាក្រោមប្រធានបទ «ឱកាសនិងបញ្ហាប្រឈមចំពោះឥណ្ឌានៅ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក» ដែលរៀបចំឡើងដោយវិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមឥណ្ឌានិងមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម នាថ្ងៃទី ៨ខែតុលា នៅទីក្រុង New Delhi។
ចក្ខុវិស័យរបស់វៀតណាមស្តីអំពីស្ថាបត្យកម្មតំបន់ថ្មី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau

        នៅក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយបានពិភាក្សាអំពីយថាទស្សន៍ និងបញ្ហាប្រឈមចំពោះនិយមន័យមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងបរិបទបើក ទូលាយនិងគ្របដណ្តប់កត្តាជាច្រើនក្នុងតំបន់ រួមទាំងប្រធានបទផ្សេងៗទៀត ដូចជា ស្ថានភាពនៅឧបទ្វីបកូរ៉េ និងបញ្ហាប្រឈមថ្មីៗទើបតែលេច ឡើង ក៏ដូចជាបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនាវាចរណ៍នៅក្នុងតំបន់ផងដែរ។

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានលើកឡើងរាល់បញ្ហាប្រឈមក្នុងតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំងបង្ហាញពីសារៈសំខាន់របស់តំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកចំពោះវៀតណាម ខណៈពេលដែលដៃគូយុទ្ធ សាស្ត្រធំបំផុតនិងដៃគូសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនស្ថិតនៅក្នុងតំបន់នេះផងដែរ។ ហេតុដូច្នេះហើយ គ្រប់បញ្ហាប្រឈមចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក៏ជាបញ្ហាប្រឈម របស់វៀតណាមផងដែរ។ លោក Pham Sanh Chau បានសង្កត់ធ្ងន់លើទំនាក់ ទំនងទ្វេភាគីរបស់វៀតណាម ជាមួយបណ្តាប្រទេសផ្សេងៗដោយគិតទាំងកត្តា តំបន់និងទាំងការខិតខំប្រឹងប្រែងរបស់វៀតណាមសំដៅពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសដទៃនិងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ