ចក្រភពអង់គ្លេស និង EU មានការបោះជំហានយ៉ាងធំៗក្នុងការចរចាស្ដីពី​ពិធី​សារ​អៀរឡង់ខាងជើង

(VOVWORLD) - EU បានត្អូញត្អែរអំពីកង្វះសិទ្ធចូលប្រើប្រាស់ទិន្នន័យរបស់ចក្រភពអង់គ្លេសដែលចាត់ទុកថាចាំបាច់ ដើម្បីបង្ហាញពេញលេញនូវទំនិញដែលទៅកាន់អៀរឡង់ខាងជើង។
ចក្រភពអង់គ្លេស និង EU មានការបោះជំហានយ៉ាងធំៗក្នុងការចរចាស្ដីពី​ពិធី​សារ​អៀរឡង់ខាងជើង - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly (ឆ្វេង) និងអនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefcovic។ រូបថត៖ Rory Arnold/theguardian.com

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាអនុញ្ញាតឱ្យ EU ចូលទៅប្រើប្រាស់ទិន្នន័យរបស់ចក្រភពអង់គ្លេស ទាក់ទងនឹងប្រតិបត្តិការពាណិជ្ជកម្មតាមរយៈសមុទ្រអៀរឡង់ បង្កើតជំហានមានលក្ខណៈទម្លុះទម្លាយ ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ក្រោយ Brexit (ចក្រភពអង់គ្លេសចាកចេញពី EU) ទាក់ទងនឹងអៀរឡង់ខាងជើង ក្រោយពីជាប់គាំងអស់រយៈពេលច្រើនខែ។ ក្រោយពីការចរចាកាលពីថ្ងៃទី ៩ មករា នៅទីក្រុងឡុងដ៍ ជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានសង្កត់ធ្ងន់ថាការបោះជំហាននេះមានន័យថា មានមូលដ្ឋានថ្មីសម្រាប់ការចរចារវាងភាគីទាំងពីរ។ មន្ត្រី EU ក៏បានឲ្យដឹងថា ភាគីទាំងពីរបានឈានចូលដំណាក់កាលថ្មី ហើយទំនងជាសុទ្ធតែមានសុច្ឆន្ទៈពិតប្រាកដ ដើម្បីរដោះស្រាយបញ្ហានេះ។

មុននេះ EU បានត្អូញត្អែរអំពីកង្វះសិទ្ធចូលប្រើប្រាស់ទិន្នន័យរបស់ចក្រភពអង់គ្លេសដែលចាត់ទុកថាចាំបាច់ ដើម្បីបង្ហាញពេញលេញនូវទំនិញដែលទៅកាន់អៀរឡង់ខាងជើង ឆ្លងកាត់ព្រំដែនសមុទ្រអៀរឡង់ តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ពាក់ព័ន្ធនឹងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ