ចក្រភពអង់គ្លេស៖ លទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​គណបក្ស​អភិរក្សនិយម

(VOVWORLD) - ការបោះឆ្នោតជុំបន្តទៀតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកក្កដា។ បេក្ខជនពីររូបចុងក្រោយនឹងត្រូវប្រកាសក្រោយការបោះឆ្នោតនាថ្ងៃទី២០ ខែកក្កដា។
ចក្រភពអង់គ្លេស៖ លទ្ធផល​នៃការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​គណបក្ស​អភិរក្សនិយម - ảnh 1បេក្ខជនឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេស (រូបថត៖ VNA)

នៅក្នុងការបោះឆ្នោតជុំទី ៣ ក្នុងការប្រជែងស្វែងរកមនុស្សជំនួសលោក Boris Johnson ជាមេដឹកនាំគណបក្សអភិរក្សនិយម និងនាយករដ្ឋមន្ត្រីអង់គ្លេស នាថ្ងៃទី ១៨ ខែកក្កដា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak បានបន្តនាំមុខជាមួយសម្លេងគាំទ្រចំនួន ១១៥ ខណៈពេលដែលប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាលោក Tom Tugendhat ត្រូវបានផាត់ចេញពីការប្រជែង។ រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោកស្រី Penny Mordaunt នៅតែជាប់ចំណាត់ថ្នាក់ទី ២ ជាមួយសម្លេងគាំទ្រចំនួន ៨២។ បន្ទាប់មកគឺរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss និងអតីតរដ្ឋមន្ត្រីសមភាពលោកស្រី Kemi Badenoch។

ការបោះឆ្នោតជុំបន្តទៀតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកក្កដា។ បេក្ខជនពីររូបចុងក្រោយនឹងត្រូវប្រកាសក្រោយការបោះឆ្នោតនាថ្ងៃទី២០ ខែកក្កដា។ ក្រោយមកគណបក្សអភិរក្សនិយមនឹងបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សថ្មីតាមរយៈប្រៃសណីយ៍ ហើយអ្នកឈ្នះឆ្នោតនឹងត្រូវបានប្រកាសនាថ្ងៃទី ៥ ខែកញ្ញាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ