ចក្រភពអង់គ្លេស៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Sunak ​នាំមុខគេ​ក្នុង​ការ​បោះឆ្នោត​ជុំទីមួយ

(VOVWORLD) - ក្នុងការបោះឆ្នោតជុំទីមួយ លោក Sunak ទទួលបានសម្លេងគាំទ្រចំនួន ៨៨ សម្លេង នាំមុខលោកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស (៦៧ សម្លេង) និងរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss (៥០ សម្លេង)។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានឈ្នះសំឡេងឆ្នោតច្រើនបំផុតក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីស្វែងរកអ្នកស្នងតំណែងពីលោក Boris Johnson ជាមេដឹកនាំគណៈបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេស។ ក្នុងការបោះឆ្នោតជុំទីមួយ លោក Sunak ទទួលបានសម្លេងគាំទ្រចំនួន ៨៨ សម្លេង នាំមុខលោកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស (៦៧ សម្លេង) និងរដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss (៥០ សម្លេង)។ ក្នុងពេលនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Nadhim Zahawi និងអតីតរដ្ឋមន្ត្រីមហាផ្ទៃលោក Jeremy Hunt ត្រូវបានផាត់ចេញពីការប្រជែង។ តាមការគ្រោងទុក ការបោះឆ្នោតជុំទី ២ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា។

មុននេះ អតីតរដ្ឋមន្ត្រីលោក Sunak បានប្រកាសកាលពីថ្ងៃទី ១២ ខែកក្កដាថា ប្រសិនបើលោកក្លាយទៅជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកនឹងសម្របសម្រួលខឿនសេដ្ឋកិច្ចដូចអតីតនាយករដ្ឋមន្ត្រីលោក Margaret Thatcher ។ លោក Sunak អះអាងថានឹងកាត់បន្ថយពន្ធប្រកបដោយមានការទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ