ចក្រភពអង់គ្លេសកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត
(VOVWORLD) - សេចក្តីប្រកាសរបស់លោក Sunak បានធ្វើឡើងនៅពេលដែលលទ្ធផលនៃការស្ទង់មតិសាធារណៈបានកត់សម្គាល់ថាគណបក្សពលករប្រឆាំងកំពុងនាំមុខគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចប្រហែល ២០% ។
លោកនាយករដ្ឋមន្ត្រី Sunak (រូបថត៖ VNA) |
កាលពីរសៀល ថ្ងៃទី ២២ ឧសភា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីលោក Rishi Sunak បានប្រកាសថា ចក្រភពអង់គ្លេសនឹងរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៤ ខែកក្កដា។ លោកនាយករដ្ឋមន្ត្រី Sunak បានបញ្ជាក់ថា បច្ចុប្បន្ននេះគឺជាពេលវេលាសម្រាប់ចក្រភពអង់គ្លេសជ្រើសរើសអនាគតរបស់ខ្លួន។ សេចក្តីប្រកាសរបស់លោក Sunak បានធ្វើឡើងនៅពេលដែលលទ្ធផលនៃការស្ទង់មតិសាធារណៈបានកត់សម្គាល់ថាគណបក្សពលករប្រឆាំងកំពុងនាំមុខគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចប្រហែល ២០% ។ គណបក្សអភិរក្សក៏ប្រឈមនឹងការបាត់បង់សំឡេងឆ្នោតទៅឲ្យគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សកំណែទម្រង់អង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Sunak សង្ឃឹមថា ដំណឹងល្អៗអំពីសេដ្ឋកិច្ច នាពេលថ្មីៗនេះ នឹងបង្កើតសន្ទុះសម្រាប់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតសកល។
តួរលេខក្នុងខែនេះបានបង្ហាញថា ចក្រភពអង់គ្លេសបានចាកចេញពីវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន ជាមួយនឹងកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ ២០២១ មក។ អតិផរណានៅក្នុងខែមេសាបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ២,៣% ពីកម្រិតខ្ពស់បំផុតជាង ១១%៕