|
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក Philip Hammond (រូបថត៖AP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក Philip Hammond គ្រោង
នឹងនាំចេញក្របខ័ណ្ឌសារពើពន្ធដ៏បត់បែនដែលអនុញ្ញាតឲ្យលើកកំរិតឱនភាពថវិកា
ក្នុងករណីដែល Brexit ជះឥទ្ធិពលអសកម្មទៅលើកំណើនសេដ្ឋកិច្ច។កាសែត
“Financial Times” នាថ្ងៃទី២ វិច្ចិកា បានដកស្រង់សម្ដីរបស់មន្ត្រីមួយរូប ឲ្យដឹងថាក្នុង
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថ្ងៃមុននោះ រដ្ឋមន្ត្រីលោក Hammond គ្រោងនឹងនាំចេញ
កញ្ចប់ជំរុញសារពើពន្ធក្នុងសេចក្ដីថ្លែងការណ៍គោលនយោ បាយរដូវស្លឹកឈើជ្រុះ
ដែលនឹងត្រូវបានប្រកាសនាចុងខែនេះ។តាមមន្ត្រីរូបនេះ ថា គោលនយោបាយ
សារពើពន្ធដ៏បត់បែននេះគឺសំដៅការពារខឿនសេដ្ឋកិច្ច អង់គ្លេសចំពោះមុខ
អនាគតអស្ថិរភាពដែល Brexit អាចបង្កឡើង៕