ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប កំណត់ពេលវេលាចុងក្រោយសម្រាប់ការចរចាពាណិជ្ជកម្ម

(VOVWORLD) -  ភាគីទាំងពីរបានឯកភាពគ្នាថា ក្រុមចរចាគួរតែត្រូវបានកោះប្រជុំជាថ្មីភ្លាមៗដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។ នៅថ្ងៃដដែលនោះ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសក៏បានប្រកាសថា លោក Boris Johnson  និងលោកស្រី Ursula von der Leyen  បានឯកភាពគ្នាកំណត់ពេលវេលានៅថ្ងៃទី ១៣ ខែធ្នូខាងមុខនេះ ដើម្បីដាក់ចេញសេចក្តីសម្រេចចិត្តយ៉ាងមុតមាំលើអនាគតនៃការចរចា
ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប កំណត់ពេលវេលាចុងក្រោយសម្រាប់ការចរចាពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសក៏បានប្រកាសថា លោក Boris Johnson និង ប្រធានគណៈ កម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen  ( រូបថត៖ AFP/TTXVN)

នាយប់ថ្ងៃទី ៩ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ប្រធានគណៈ កម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា ទស្សនៈរបស់ភាគីទាំងពីរលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មមួយបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) នៅតែមានគម្លាតឆ្ងាយពីគ្នាណាស់។

ភាគីទាំងពីរបានឯកភាពគ្នា ថា ក្រុមចរចាគួរតែត្រូវបាន កោះប្រជុំជាថ្មីភ្លាមៗដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។ នៅថ្ងៃដដែលនោះ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសក៏បានប្រកាស ថា លោក Boris Johnson  និងលោកស្រី Ursula von der Leyen  បានឯកភាពគ្នាកំណត់ពេលវេលានៅថ្ងៃទី ១៣ ខែធ្នូខាងមុខនេះ ដើម្បីដាក់ចេញសេចក្តីសម្រេចចិត្តយ៉ាងមុតមាំលើអនាគតនៃការចរចា។

លោកនាយករដ្ឋមន្រ្តី Boris Johnson  មិនមានបំណងចង់ទុកចោលលទ្ធភាពណាមួយឡើយ ហេតុដូច្នេះហើយលោកនិងលោកស្រី Ursula von der Leyen បានយល់ព្រមបន្តធ្វើកិច្ច ចរចាទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ