ចក្រភពអង់គ្លេសនិងសហភាពអ៊ឺរ៉ុបតភ្ជាប់កិច្ចចរចាក្រោយ Brexit ឡើងវិញ

(VOVWORLD) - ប្រភពព័ត៌មានពីអ៊ឺរ៉ុបបានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា សហភាពអ៊ឺរ៉ុប (EU) និងអង់គ្លេសបានតភ្ជាប់កិច្ចចរចាស្ដីពីទំនាក់ទំនងក្រោយ Brexit ឡើងវិញ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយមានក្តីសង្ឃឹមថាអាចឈានដល់កិច្ចព្រមព្រៀងមួយនៅចុងខែតុលានេះ។ 

បណ្ដាកិច្ចពិភាក្សាត្រូវបានគ្រោងទុកថា នឹងអូសបន្លាយដល់ថ្ងៃទី ៩ ខែតុលា ចំពេលវេលាប្រព្រឹត្តិទៅកិច្ចពិភាក្សារវាងប្រធានក្រុមចរចា EU លោក Michel Barnier និងសមភាគីអង់គ្លេសលោក David Frost ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២ ខែតុលា អង់គ្លេសនិង EU បានបញ្ចប់ការចរចាពាណិជ្ជកម្មជុំទី ៩។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការចរចារអស់រយៈពេល ៤ ថ្ងៃមក មេដឹកនាំអង់គ្លេសនិង EU បានទទួលស្គាល់ថា ដំណើរចរចានៅតែមិនមានការវិវឌ្ឍន៍ ដោយសារតែមានការខ្វែងគំនិតគ្នាក្នុងបញ្ហានេសាទត្រីនិង គោលនយោបាយតម្លៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ