ចក្រភពអង់គ្លេសបានបិទព្រំដែនជាមួយប្រទេសជាច្រើន
(VOVWORLD) - រដ្ឋមន្រ្តីដឹកគមនាគមអង់គ្លេស លោក Grant Shapps បានប្រកាសសេចក្ដីសម្រេចចិត្តនេះនៅលើបណ្ដាញសង្គមធ្វីតទ័រដែលបានបញ្ជាក់ថាប្រទេសនិងតំបន់ដែនដី ដែលហាមប្រាមមិនឲ្យឆ្លងចូលចក្រភពអង់គ្លេសរួមមានអាហ្សង់ទីន ប្រេស៊ីល Bolivia Cape Verde ឈីលី កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណាចំណុះបារាំង។
ចក្រភពអង់គ្លេសបានបិទព្រំដែនជាមួយប្រទេសជាច្រើន |
ចាប់ពីម៉ោង ៤ ព្រឹកព្រលឹម ថ្ងៃទី ១៥ ខែមករា (ម៉ោងក្នុងស្រុក) ចក្រភពអង់គ្លេសបានបិទព្រំដែនជាមួយប្រទេសនិងតំបន់ដែនដីជាង ១០ ដែលចំណុះតំបន់អាមេរិកខាងត្បូង រួមជាមួយព័រទុយហ្កាល់ ដោយសារ ព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងរាល់ដាលជំងឺកូវីដ ១៩ ទម្រង់ថ្មី ដែលបានរកឃើញនៅប្រេស៊ីល។ រដ្ឋមន្រ្តីដឹកគមនាគមអង់គ្លេស លោក Grant Shapps បានប្រកាសសេចក្ដីសម្រេចចិត្តនេះនៅលើបណ្ដាញសង្គមធ្វីតទ័រដែលបានបញ្ជាក់ថាប្រទេសនិងតំបន់ដែនដី ដែលហាមប្រាមមិនឲ្យឆ្លងចូលចក្រភពអង់គ្លេសរួមមានអាហ្សង់ទីន ប្រេស៊ីល Bolivia Cape Verde ឈីលី កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណាចំណុះបារាំង ហ្គាយណាណា ប៉ាណាម៉ា ប៉ារ៉ាហ្គាយ ប៉េរូ Suriname អ៊ុយរូហ្គាយ វេណេស៊ុយអេឡា និងព័រទុយហ្កាល់។ អង់គ្លេសបានធ្វើសេចក្ដីសម្រេចចិត្តនេះ បន្ទាប់ពីមានភស្តុតាងអំពីជំងឺកូវីដ ១៩ ទម្រង់ថ្មីនៅប្រេស៊ីលផងដែរ៕