ចក្រភពអង់គ្លេសបានប្រកាសវិធានការណ៍ ដើម្បីជួយគាំទ្រសេដ្ឋកិច្ចជំនះពុះពារលើវិបត្តិ
(VOVWORLD) - លោក Rishi Sunak បានប្រកាសពន្យារពេលសម្រាប់កម្មវិធីផ្តល់ជំនួយបន្ទាន់ ដើម្បីជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្លងផុតពីគ្រាលំបាក ដោយសារការបញ្ជាបិទប្រទេស ពេលបច្ចុប្បន្ន និងបានប្រកាសបង្កើនពន្ធសម្រាប់អង្គភាពអាជីវកម្ម ដើម្បីធ្វើឱ្យមានតុល្យភាព ហិរញ្ញវត្ថុសាធារណៈផងដែរ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak (រូបថត៖ Reuters) |
នាថ្ងៃទី ៣ ខែមីនា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានប្រកាសពន្យារពេលសម្រាប់កម្មវិធីផ្តល់ជំនួយបន្ទាន់ ដើម្បីជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្លងផុតពីគ្រាលំបាក ដោយសារការបញ្ជាបិទប្រទេស ពេលបច្ចុប្បន្ន និងបានប្រកាសបង្កើនពន្ធសម្រាប់អង្គភាពអាជីវកម្ម ដើម្បីធ្វើឱ្យមានតុល្យភាពហិរញ្ញវត្ថុសាធារណៈផងដែរ។
នៅក្នុងសុន្ទរកថាស្តីពីថវិកាប្រចាំឆ្នាំនៅចំពោះមុខសមាជិកសភា លោកទេសរដ្ឋមន្រ្តី Rishi Sunak បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនឹងស្តារឡើងវិញ ដូចកាលពីមុននៃការវិបត្តិជំងឺរាតត្បាតនៅពាក់កណ្តាលឆ្នាំ ២០២២ ពោលគឺលឿនជាងរយៈពេល ៦ ខែ បើប្រៀបធៀបនឹងការព្យាករណ៍កាលពីមុននោះ ដោយសារការអនុវត្តកម្មវិធីចាក់វ៉ាកសាំងកូវីដ-១៩ យ៉ាងឆាប់រហ័សបំផុតនៅអឺរ៉ុប៕