ចក្រភពអង់គ្លេសពង្រីក​គោលនយោបាយ​កាត់បន្ថយពន្ធ​នាំចូល​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) - នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងឡុងដ៍ សំដៅបង្កើតបណ្តាញតភ្ជាប់ពាណិជ្ជកម្ម ជំនួសបណ្ដាបណ្ដាញដែលប្រទេសនេះនៅតែប្រើប្រាស់នៅពេលដែលជាសមាជិកសហភាពអឺរ៉ុប (EU)។
ចក្រភពអង់គ្លេសពង្រីក​គោលនយោបាយ​កាត់បន្ថយពន្ធ​នាំចូល​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍ - ảnh 1រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស លោកស្រី Anne-Marie Trevelyan (ប្រភព៖ PA)

នៅថ្ងៃទី ១៦ ខែសីហា រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស លោកស្រី Anne-Marie Trevelyan បានប្រកាសអំពីកម្មវិធីពាណិជ្ជកម្មបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ដែលអនុញ្ញាតឱ្យបន្ធូរបន្ថយពន្ធលើទំនិញរាប់រយមុខទៀតពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងឡុងដ៍ សំដៅបង្កើតបណ្តាញតភ្ជាប់ពាណិជ្ជកម្ម ជំនួសបណ្ដាបណ្ដាញដែលប្រទេសនេះនៅតែប្រើប្រាស់នៅពេលដែលជាសមាជិកសហភាពអឺរ៉ុប (EU)។

តាមនោះ ប្រទេសចំនួន ៦៥ នៅទ្វីបអាហ្រ្វិក អាស៊ី ទ្វីបអូសេអានី និងទ្វីបអាមេរិក រួមទាំងប្រទេសក្រីក្របំផុតមួយចំនួននៅលើពិភពលោក នឹងទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ។ កម្មវិធីចូលជាធរមាននៅដើមឆ្នាំ ២០២៣ រួមមានផលិតផលចាប់ពីម្ហូបអាហារ រហូតដល់វាយនភណ្ឌ ជាពិសេសទំនិញប្រមាណ ៩៩% ដែលនាំចូលពីទ្វីបអាហ្វ្រិកមកកាន់ចក្រភពអង់គ្លេសនឹងត្រូវបានលើកលែងពន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ