ចក្រភពអង់គ្លេសមានតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភាអង់គ្លេសលោក John Mcfall និង ប្រធានសភាជាន់ទាបលោក Linsay Hoyle ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា។ 

ចក្រភពអង់គ្លេសមានតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបអង់គ្លេស
លោក Linsay Hoyle។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២០ មិថុនា ពិធីទទួលបដិសណ្ឋារកិច្ចជា ផ្លូវការប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានប្រព្រឹត្តទៅនៅទីក្រុង ឡុងដ៍ក្រោមអធិបតីភាពប្រធានសភាជាន់ទាបលោក Linsay Hoyle។ បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានជួបពិភាក្សាការងារ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជម្រាបអំពីស្ថានភាពបច្ចុប្បន្ន នៅវៀតណាម។ អាស្រ័យដោយការគ្រប់គ្រងជំងឺរាតត្បាតបានល្អ វៀតណាមបានបើកប្រទេសឡើងវិញ ស្ដារនិងអភិវឌ្ឍជាបណ្ដើរៗ ជាមួយនឹងសន្ទុះកំណើនវិជ្ជមាន សូម្បីតែក្នុងអំឡុងពេលមានជំងឺរាតត្បាត កូវីដ-១៩ ហើយខិតខំសម្រេចបានកំណើន GDP ជាង៧% ក្នុងឆ្នាំនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអតិផរណានៅកម្រិតទាប។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសគឺជាមហា អំណាចលើពិភពលោក ដែលមានតួនាទីដ៏សំខាន់ក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។ វៀតណាមជានិច្ចកាលគាំទ្រចក្រភពអង់គ្លេសក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយត្រៀមខ្លួនជាស្រេចដើរតួជាស្ពាន សម្រាប់អង់គ្លេសពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ព្រមទាំង ស្នើឲ្យអង់គ្លេសគាំទ្រមជ្ឈភាពរបស់អាស៊ានផងដែរ។
ប្រធានសភាជាន់ទាបអង់គ្លេសលោក Linsay Hoyle បានសម្ដែងគោល បំណងថា វៀតណាមនឹងពង្រីកតួនាទី និងសំឡេងសំខាន់របស់ខ្លួននៅវេទិកាពហុភាគី និងក្នុងបញ្ហាដែលមានសារៈ សំខាន់ជាសាកល រួមទាំងបញ្ហាសន្តិសុខប្រពៃណី និង សន្តិសុខក្រៅប្រពៃណី។ លោកប្រធានសភាជាន់ទាបអង់គ្លេសបានសម្តែងការ កោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម ហើយវាយតំលៃខ្ពស់ចំពោះជោគជ័យ របស់វៀតណាមក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ និងការខិតខំប្រឹងប្រែងក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ លោកក៏ជឿជាក់ផងដែរថា វៀតណាមនឹងសម្រេចបានគោលដៅដូចការ រំពឹងទុក។
ចក្រភពអង់គ្លេសមានតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម - ảnh 2បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានជួបពិភាក្សាការងារ។ (រូបថត៖ VOV)
ភាគីទាំងពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាជាសកល ដូចជាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ ជា ពិសេសក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសអភិវឌ្ឍន៍មានទំនួលខុសត្រូវក្នុង ការអនុវត្តការសន្យារបស់ខ្លួន ក៏ដូចជាជួយឧបត្ថម្ភគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងការអនុវត្តការសន្យាផងដែរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការទ្វេភាគីនៅតាមយន្តការពហុភាគីនានាដូចជាអង្គការសហប្រជាជាតិ វេទិកា សហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ