ចក្រភពអង់គ្លេសអះអាងថាគណៈប្រតិភូបេសកកម្មសហភាពអឺរ៉ុបនឹងទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិចាំបាច់
(VOVWORLD) - នាថ្ងៃទី ២១ ខែមករា អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីលោក Boris Johnson បានឲ្យដឹងថាគណៈប្រតិភូសហភាពអឺរ៉ុប (EU) ទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នឹងទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិជាចាំបាច់ ដើម្បីអាចបំពេញភារកិច្ចរបស់ខ្លួន។
រូបថតឧទាហរណ៍ (ប្រភព៖ Reuters) |
ឆ្លើយទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរូបនេះឲ្យដឹងថា «គណៈប្រតិភូនិងបុគ្គលិករបស់សហភាពអឺរ៉ុប នឹងទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិចាំបាច់ដើម្បីអាចឱ្យពួកគេបំពេញបេសកកម្មរបស់ខ្លួននៅចក្រភពអង់គ្លេសប្រកប ដោយប្រសិទ្ធភាព” ។
គួរបញ្ជាក់ថា ព្រឹកថ្ងៃដដែល ទីភ្នាក់សារព័ត៌មាន BBC បានផ្សាយថា ក្រសួងការបរទេសអង់គ្លេសបានបដិសេធមិនផ្តល់លក្ខន្តិកៈការទូតពេញលេញ និងអភ័យឯកសិទ្ធិការទូតដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំទីក្រុងឡុងដ៍ លោក Joao Vale de Almeida និងក្រុមការងាររបស់លោក ដូចអ្វីដែល ក្រសួងការបរទេសនៃប្រទេសដទៃទទួលបានឡើយ ដោយមានហេតុផលថាសហភាពអឺរ៉ុបមិនមែនជាប្រទេសមួយនោះទេ៕