ចៅក្រមតុលាការប្រជាជនកំពូលវៀតណាម លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅស្រុកកោះ Phu Quoc
|
ចៅក្រមតុលាការប្រជាជនកំពូលវៀតណាម លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅស្រុកកោះ Phu Quoc |
(VOV)_នារសៀលថ្ងៃទី២១កុម្ភះ ចៅក្រមតុលាការប្រជាជនកំពូលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅបំពេញការងារនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ( ភាគខាងត្បូងវៀតណាម)។ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang លោក Truong Hoa Binh បានអះអាងថា៖ Phu Quocជាស្រុកកោះមុខព្រួញ ដែលពោរពេញទៅដោយសក្ដានុភាពអភិវឌ្ឍន៍របស់ខេត្ត Kien Giang និងប្រទេសទាំងមូល។ ខេត្ត Kien Giang និងស្រុក Phu Quoc ត្រូវមានការវិនិយោគខ្លាំងក្លាជាងទៀត ខំប្រឹងប្រែងជាងទៀត ដើម្បីរូបសណ្ឋានតំបន់សេដ្ឋកិច្ចផ្តាច់មុខ Phu Quoc ទទួលបានប្រសិទ្ធិភាពខាងសេដ្ឋកិច្ចល្អប្រសើរជាងទៀត។
ក្នុងឱកាសនេះ លោក Truong Hoa Binh ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោបាយ យោធា កម្មាភិបាលនិងយុទ្ធជននៅតំបន់បូលីស្តសមុទ្រទី៤ផងដែរ៕