ចៅក្រមអាមេរិកសំរេចបញ្ឈប់ការបណ្ដេញចេញជនអន្តោប្រវេសន៍អ៊ីរ៉ាក់

(VOVWORLD) - ចៅក្រមសហរដ្ឋនៅ Michigan លោក Mark Goldsmith នាថ្ងៃទី២៤ កក្កដា បានសំរេចបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋអ៊ីរ៉ាក់ជាង ១ពាន់៤រយនាក់ ចេញពីអាមេរិក។ 
ចៅក្រមអាមេរិកសំរេចបញ្ឈប់ការបណ្ដេញចេញជនអន្តោប្រវេសន៍អ៊ីរ៉ាក់ - ảnh 1 ក្រុមបាតុករនៅខាងក្រៅតុលាការសហរដ្ឋនៅ Michigan កាលពីថ្ងៃទី២១ មិថុនា (រូបថត៖Reuters)

(VOVworld) - ចៅក្រមសហរដ្ឋនៅ Michigan លោក Mark Goldsmith នាថ្ងៃទី២៤ កក្កដា បានសំរេចបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋអ៊ីរ៉ាក់ជាង១ពាន់៤រយនាក់ ចេញពីអាមេរិក។ នេះត្រូវបានចាត់ទុកជាជ័យជំនះខាងគតិយុត្តថ្មីបំផុតចំពោះ ប្រជាពលរដ្ឋអ៊ីរ៉ាក់នៅអាមេរិក ដែលកំពុងត្រូវប្រឈមមុខនឹងគ្រោះអាសន្ននៃការ បណ្ដេញចេញទៅប្រទេសវិញ។ ចៅក្រមលោក Goldsmith ឲ្យដឹងថា ប្រជា ពលរដ្ឋអ៊ីរ៉ាក់នៅអាមេរិកកំពុងខំប្រឹងប្រែងស្វែងរកការជួយឧបត្ថម្ភក្រោយពីបទ បញ្ជាស្ដីពីការបណ្ដេញចេញជនអន្តោប្រវេសន៍អ៊ីរ៉ាក់នោះត្រូវបានរដ្ឋាភិបាល អាមេរិកស្ដារឡើងវិញ។

        សាលក្រមរបស់ចៅក្រម Goldsmith ត្រូវបាននាំចេញក្រោយពីសម្ព័ន្ធសេរី ភាពស៊ីវិលអាមេរិក កាលពីថ្ងៃទី១៥ មិថុនា កន្លងទៅ បានដាក់ពាក្យបណ្ដឹងរដ្ឋា ភិបាលអាមេរិកអំពីការបណ្ដេញចេញជនអន្តោប្រវេសន៍អ៊ីរ៉ាក់ ដោយសារចាត់ ទុកថា ក្រោយពីត្រូវបណ្ដេញចេញ ជនអន្តោប្រវេសន៍ទាំងនេះអាចប្រឈមមុខ នឹងគ្រោះអាសន្ននៃការផ្ដន្ទាទោស ធ្វើបាបនិងគ្រោះថ្នាក់ដល់ជីវិតនៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ