ចងសម្ព័ន្ធបៃតងដើម្បីឆ្ពោះទៅទៅរកការនាំចេញបៃតង
(VOVWORLD) - វេទិកានិងពិព័រណ៍នាំចេញទីក្រុងហូជីមិញ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ ឧសភា នៅមជ្ឈមណ្ឌលពិព័រណ៍និងតាំងបង្ហាញ Saigon - SECC។
សហគ្រាសដែលនាំផលិតផលរបស់ខ្លួនទៅផ្សព្វផ្សាយពាណិជ្ជកម្មនៅក្រៅប្រទេសនឹងចំណាយច្រើនជាងការចូលរួមក្នុងពិព័រណ៍នាំចេញដែលធ្វើឡើងនៅក្នុងប្រទេស។ |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង ហូជីមិញ សហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (Vietrade)។ ពិព័រណ៍នេះនឹង មានស្តង់ទំនិញជាង ២៥០ ស្តង់ របស់សហគ្រាសនាំចេញក្នុងវិស័យដូចជា៖ កសិកម្ម ជលផល ការកែច្នៃស្បៀងអាហារ ម្ហូបអាហារ និងការកែច្នៃផលិតផលឈើ។ ក្នុង សន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហូជីមិញ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង ហូជីមិញបានឲ្យដឹងថា៖ ឆ្នាំនេះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុង បន្ត ជំរុញ ការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម ពាណិជ្ជកម្ម ហើយជំរុញខ្លាំងការនាំចេញបៃតង ដើម្បីឆ្លើយតបទៅនឹងនិន្នាការប្រើប្រាស់បៃតងរបស់ពិភពលោក។
“តាមរយៈពិព័រណ៍នេះអាចសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការពន្លឿន ពាណិជ្ជកម្មជាមួយនឹងការចំណាយទាបបំផុត។ សហគ្រាសអាចខិតជិតមកអតិថិជន ដែលមានស្រាប់ និងសក្តានុពលបានយ៉ាងងាយស្រួល ដោយគ្រាន់តែនាំយកទំនិញ មកពិព័រណ៍ ហើយផ្តល់ព័ត៌មាន និងឧទ្ទេសនាមជាមួយអតិថិជន។ អ្វីដែលនៅសល់គឺការងាររបស់ភ្នាក់ងារគ្រប់គ្រងរដ្ឋ និងអង្គភាពរៀបចំពិព័រណ៍ដែលនាំអតិថិជនមក។ ការចំណាយនឹងសមហេតុផលបើធៀបនឹងពេលដែលសហគ្រាសទៅឧទ្ទេសនាមទំនិញ និងស្វែងរកទីផ្សារបរទេសដោយខ្លួនឯង”៕