ចេញផ្សាយកូនសៀវភៅណែនាំការរៀបចំ និង​អនុវត្តន៍​ការដាក់​ឲ្យនៅ​ដាច់ដោយឡែកសុខាភិបាល នៅតំបន់ផ្ទុះជំងឺឆ្លង COVID-19

(VOVWORLD) - គោលដៅនៃការណែនាំនេះ គឺ៖ ធ្វើការដាក់ឲ្យនៅដាច់ដោយឡែក ទប់ស្កាត់ជំងឺរាតត្បាត មិនឲ្យឆ្លងដល់រាលដាលតំបន់នានាឡើយ។

នៅចំពោះមុខការវិវត្តដ៏ស្មុគស្មាញនៃ ជំងឺឆ្លង COVID-19 នោះក្រសួងសុខាភិបាលវៀតណាមទើបនឹងចេញផ្សាយ កូនសៀវភៅ ស្ដីពីណែនាំការរៀបចំ និងអនុវត្តន៍ការដាក់ឲ្យនៅដាច់ដោយឡែកសុខាភិបាល នៅតំបន់ផ្ទុះជំងឺឆ្លង COVID-19។  នេះគឺជាឯកសារណែនាំ ដែលបានអនុវត្តន៍នៅទូទាំងប្រទេស ដោយអនុលោមតាមច្បាប់ស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ឆ្នាំ២០០៧។ គោលដៅនៃការណែនាំនេះ គឺ៖ ធ្វើការដាក់ឲ្យនៅដាច់ដោយឡែក ទប់ស្កាត់ជំងឺរាតត្បាត មិនឲ្យឆ្លងដល់រាលដាលតំបន់នានាឡើយ។

កូនសៀវភៅនេះក៏បានណែនាំអំពីសកម្មភាពឃោសនា ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺនៅតំបន់ដាក់ឲ្យនៅដាច់ដោយឡែក; សកម្មភាពបោសសម្អាតបិរស្ថាន កំចាត់មេរោគនៅតំបន់ផ្ទុះជំងឺចំពោះក្រុមគ្រួសារអ្នកជំងឺ COVID-19; ក្រុមគ្រួសារជិតខាង; ក្រុមគ្រួសារមានករណីសង្ស័យផ្ទុកជំងឺ និងសកម្មភាពពិនិត្យ ព្យាបាលនិងថែទាំសុខភាពសម្រាប់ ប្រជាជននៅតំបន់ដាក់ឲ្យនៅដាច់ដោយឡែកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ