ចំណងមិត្តភាពជាប្រពៃណីរួមចំណែកលើកកំពស់ទំនាក់ទំនងវៀតណាម - បារាំង

(VOVWORLD) -ក្នុងឱកាសអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងតាមការ អញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Emmanuel Macron។ លោក Nguyen Phu Trong នឹងជួបសំណេះសំណាលនិងថ្លែងអំណរគុណជាមួយ មិត្តភ័ក្តបារាំងទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រដល់វៀតណាមផងដែរ។
ចំណងមិត្តភាពជាប្រពៃណីរួមចំណែកលើកកំពស់ទំនាក់ទំនងវៀតណាម - បារាំង - ảnh 1

 លោក Jean-Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង - វៀតណាម (AAFV) និងជា អគ្គនិពន្ធនាយកទស្សនាវដ្ដី Perspectives France –Vietnam បានអះអាងថា គម្រោងសហប្រតិបត្តិការ ទ្វេភាគីនិងពហុភាគីរវាង AAFV និង វៀតណាមមានសារៈសំខាន់ក្នុងផែនការរបស់ AAFV ។ លោកក៏បញ្ចាក់ទៀតថា ភារកិច្ចរបស់ AAFV គឺជួយឲ្យជនជាតិបារាំងអាច យល់ដឹងច្បាស់អំពីប្រទេសវៀតណាម ក៏ដូចជា ប្រវត្តិសាស្រ្ត អរិយធម៌ សមិទ្ធផលទាំងឡាយលើគ្រប់វិស័យ និង បញ្ហាប្រឈមនានាដែលត្រូវដោះ ស្រាយផងដែរ។ ដូច្នេះហើយ AAFV បានផ្សាយចេញទស្សនវដ្តី Perspectives France –Vietnam ដើម្បីផ្សព្វផ្សាយ និងឃោសនា អំពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី។នាបច្ចុប្បន្ននេះ សមាគម  AAFV  ក៏កំពុង រៀបចំពិធីពានរង្វាន់សំរាប់ ទេពកោសល្យវ័យក្មេងសម្រាប់គម្រោងស្រាវជ្រាវរបស់ជនជាតិបារាំងអំពីប្រទេសវៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ