ចំណងមិត្តភាពវៀតណាម-ចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច
|
ចំណងមិត្តភាពវៀតណាម-ចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច |
(VOV)_ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅចិននាថ្ងៃទី១៣ កញ្ញា
នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc បានជួបសន្ទនាជាមួយបណ្ដាប្រ
ធានធនាគារឧស្សាហពាណិជ្ជកម្ម ធនាគារកសិកម្មចិន និងដំណាងសម្ព័ន្ធក្រុមហ៊ុន
ជួរមុខមួយចំនួន របស់ចិន។ ជួបសន្ទនាជាមួយប្រធានធនាគារ ឧស្សាហ ពាណិជ្ជកម្ម
ចិន (ICBC) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖វៀត
ណាមសូមស្វាគមន៍ធនាគារមានកិត្យានុភាពមកធ្វើសកម្មភាពនៅវៀតណាម ដែល
ក្នុងនោះមាន ICBC ។ដោយស្មារតីនោះ នាយករដ្ឋមន្ត្រីបានស្នើ ICBC រួមសហការជា
មួយធនាគារជាតិវៀតណាម ស្វែងរកទិសដៅវិនិយោគ សហប្រតិបត្តិការជាក់ស្ដែង
និងប្រសិទ្ធិភាពថែមទៀតនៅវៀតណាម។ដំណាងធនាគារ ICBC ក៏បានអះអាងថា៖
មានគោលបំណងរួមវិភាគទានថែមទៀត ចំពោះដំណើការឧស្សាហូបនីយកម្ម ទំនើប
ភាវូបនីយកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម៕