ចំណងសាមគ្គីភាពអន្តរជាតិក្នុងការសង្គ្រាមនៅវៀតណាម

(VOV)_ក្នងុរយះពេលប៉ុន្មានថ្ងៃនេះ ចែករំឡែកសេចក្ដីសម្បាយរីករាយរបស់ប្រ
ជាជនវៀតណាម គណះប្រតិភូ អន្តរជាតិដោយមានសមាជិកប្រមាណ ៥០នាក់ ជា
បណ្ដាអ្នកកាទូត អ្នកកាសែត អតីតយុទ្ធជនសកម្មជនសន្តិភាព …ជាដើម ​ បានមក​ដល់វៀតណាម ដើម្បីចូលរួមបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ 
ទិវាចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការបញ្ឈប់សង្គ្រាម និងបង្កើត
សន្តិភាពនៅ​វៀតណាម។ មានវត្តមាននៅរដ្ឋធានីហាណូយក្នុងរយះពេលប៉ុន្មានថ្ងៃ
នេះ លោក Ramsey Clark អាយុ ៨៦ឆ្នាំ បានចែករំឡែកថា÷

          “ រយះពេល ៤០ឆ្នាំ ជារយះពេលវែង ក្នុងជីវិតរបស់មនុស្សម្នាក់។ ខ្ញុំត្រឡប់​មកវៀតណាមវិញ ក្នុងបំណងចងដឹងថា÷​វៀត​ណាម មានការផ្លាស់ប្តូរយ៉ាង​ម៉េច ​ក្រោយរយះពេល ៤០ឆ្នាំ? វៀតណាមបានមានការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ជាច្រើន
ណាស់។ នៅពេលទៅតាមផ្លូវ ខ្ញុំបានមើលឃើញទឹកមុខញញឹម ពោពេញទៅ​ដោយ​សេចក្ដីសុភមង្គល។ ”

ចំណងសាមគ្គីភាពអន្តរជាតិក្នុងការសង្គ្រាមនៅវៀតណាម - ảnh 1
ចំណងសាមគ្គីភាពអន្តរជាតិក្នុងការសង្គ្រាមនៅវៀតណាម(internet)


រីឯខ្លួនវិញ លោក George Burchett ដែលជាកូនបុរសរបស់អ្នកការសែត អ៊ូស្រ្តា
លីស្បីឈ្មោះ លោក Wifred Burchett បានចែករំលែកថា៖

“ចំពោះខ្ញុំ លោកប្រធានហូជីមិញនិងការតស៊ូរំដោះជាតិនៅវៀតណាម​បាន​
ឈាន​ចូលក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាមេរៀនដ៏ធំធេងសំរាប់យើង​ខ្ញុំនិង​ប្រជាជន
លើ សកលលោក។ ខ្ញុំឃើញថា៖ វៀតណាមនាបច្ចុប្បន្នកំពុង​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ