ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង
|
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង'
(Image: VNA) |
(VOVworld) – សិក្ខាសាលា “ភូមិសាស្ត្របណ្ដាបរិយាកាសនាវាចរណ៍-បញ្ហានៅ
សមុទ្រខាងកើត” បានប្រព្រឹត្តទៅនាថ្ងៃទី ១៦ តុលា នៅសកលវិទ្យាល័យ Bretagne
ខាងត្បូង ដោយមានការចូលរួមរបស់អ្នកជំនាញការជួរមុខលើវិស័យ ការពារជាតិ
និងយុទ្ធសាស្ត្ររបស់បារាំងជាច្រើនកុះករ។ ប្រធានបទនៃ សិក្ខាសាលាលើកនេះ
ប្រមូលផ្តុំទៅលើការស្រាវជ្រាវអំពីភាពតានតឹងនៅសមុទ្រ ខាងកើតជំលោះអធិប
តេយ្យភាពកោះសមុទ្រនិងសមត្ថភាពអនុវត្តច្បាប់អន្តរជាតិ សំដៅរក្សារស្ថិរភាព
សន្តិសុខនិងសេរីភាពនាវាចរណ៍អន្តរជាតិក្នុងតំបន់។ នៅ សិក្ខាសាលានេះ
លោកស្រី Nguyen Thi Bich Hue អនុព័ន្ធវៀតណាមប្រចាំនៅ បារាំង បានថ្លែងបទ
អន្តរគមន៍ដែលលើកច្បាស់នូវទស្សនៈរបស់វៀតណាមគឺ៖ ប្រឆាំងជំទាស់រាល់ទ
ង្វើរំលោភលើច្បាប់អន្តរជាតិនិងអធិបតេយ្យភាពបូរណភាពដែនដីនៅសមុទ្រ
ខាងកើតដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនាដោយឈរលើច្បាប់
អន្តរជាតិនិងកិច្ចព្រមព្រៀងតំបន់នានា ដូចជា៖ ច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តី
ថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ជំរុញ
ការចុះហត្ថលេខាលើក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (COC)
សម្បូរបែបភាវូបនីយកម្មទំនាក់ទំនងដៃគូ ជាមួយបណ្ដាប្រទេសក្នុងតំបន់និងលើ
ពិភពលោករក្សារសន្តិសុខសន្តិភាពស្ថិរភាពសេរីភាពនាវាចរណ៍សមាហរណកម្ម
និងអភិវឌ្ឍន៍។
លោកស្រី Nguyen Thi Bich Hue បានអះអាងថា៖ឮ«ការទាមទាផ្លូវ ៩ កំណាត់
ឬដែលហៅថាផ្លូវអណ្ដាតគោរបស់ចិនគឺជាមូល ហេតុស្នូលក្នុងការបង្កើនភាពតាន
តឹងនិងរាល់ទង្វើខុសច្បាប់ដែលរំលោភលើ អធិបតេយ្យភាពនិងបូរណភាពដែនដី
របស់វៀតណាមនិងបណ្ដាប្រទេសឆ្នេរសមុទ្រនៅសមុទ្រខាងកើតតាមច្បាប់
សមុទ្រអន្តរជាតិឆ្នាំ ១៩៨២។ បណ្ដាទង្វើ សាងសង់ពូនជ្រុំឆ្នេរលថ្មរបស់ចិននា
ពេលថ្មីៗនេះក៏បានរំលោភលើច្បាប់សមុទ្រនិង DOC ទៀតផង។»
ក៏ក្នុងសិក្ខាសាលាលើកនេះដែរ បទអន្តរាគមន៍របស់អ្នកប្រាជ្ញបារាំងនានា
បានអះអាងថា៖ ទង្វើរបស់ចិននៅសមុទ្រខាងកើតគឺផ្ទុយទៅនឹងផលប្រយោជន៍
របស់បារាំង៕