ចំណុចថ្មីនិងគួរអោយចាប់អារម្មណ៍ក្នុង Festival Hue 2016
|
ចំណុចថ្មីនិងគួរអោយចាប់អារម្មណ៍ក្នុង Festival Hue 2016 |
(VOV)_ Festival Hue ២០១៦ បានប្រព្រឹត្តទៅពីថ្ងៃទី២៩ មេសាដល់ថ្ងៃទី៤
ឧសភា ដោយប្រធានបទ៖ បេតិកភ័ណ្ឌវប្បធម៌ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។
នេះគឺជា Festival លើកទី៩ ថ្នាក់ជាតិ និងអន្តរជាតិ ដោយមានការចូលរួមរបស់ក្រុម
សិល្បះជាច្រើន មកពីប្រទេសជាច្រើនលើពិភពលោក នឹងនាំមកនូវកម្មវិធីមួយប្រ
កបដោយចំណុចថ្មីៗ ទាក់ទាញទឹកចិត្ត ។ លោក Nguyen Dung អនុប្រធានគណៈ
កម្មាធិការប្រជាជនខេត្ត Thua Thien Hue និងជាប្រធានគណៈចាត់តាំង Festival Hue
2016 បានអោយដឹងថា៖
“ នាបច្ចុប្បន្ន បានមានប្រទេសចំនួន១៨ នឹងចូលរួមសម្ដែងនៅ Festival លើក
នេះ។ ក្នុង Festival លើកនេះ យើងខ្ញុំនឹងខំប្រឹងប្រែងរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃ
ណី របស់ Thua Thien Hue តំបន់ដីមានកម្រាស់ប្រវត្តិសាស្ត្រ៕”