ចំណុចភ្លឺស្វាងនៃការស្តារឡើងវិញរបស់សេដ្ឋកិច្ចវៀតណាម ក្រោយកូវីដ ១៩

(VOVWORLD) - សារព័ត៌មានអន្តរជាតិកាលពីសប្តាហ៍មុនបានចុះផ្សាយអត្ថបទជាច្រើនដោយវាយតម្លៃខ្ពស់ចំពោះការស្តារសេដ្ឋកិកិច្ចឡើងវិញក្នុងវិស័យសំខាន់ៗជាច្រើន ក្រោយ កូវីដ ១៩។

ចំណុចភ្លឺស្វាងនៃការស្តារឡើងវិញរបស់សេដ្ឋកិច្ចវៀតណាម ក្រោយកូវីដ ១៩ - ảnh 1សកម្មភាពផលិតនៅក្រុមហ៊ុនចំកាត់ Apparel Far Eastern (Vietnam)   ដែលមានទីតាំងនៅតំបន់ឧស្សាហកម្មវៀតណាម - សិង្ហបុរី នៃទីក្រុង Thuan An (Binh Duong) (រូបភាព៖ TTXVN)

កាសែត The Star របស់ម៉ាឡេស៊ីបានកត់ត្រាពីភាពរុងរឿងនៃការនាំចេញអាហារសមុទ្ររបស់វៀតណាម។ អត្ថបទនេះបានឲ្យដឹងថា តម្លៃនាំចេញអាហារសមុទ្រក្នុងខែមេសា សម្រេចបាន ១,០៥ ពាន់លានដុល្លារ ដែលនាំឱ្យតម្លៃនាំចេញអាហារសមុទ្រក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ កើនឡើងដល់ ៣,៥៧ ពាន់លានដុល្លារ កើនឡើងជិត ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក ជប៉ុន និងចិន គឺជាទីផ្សារនាំចូលអាហារសមុទ្រកំពូលទាំងបីរបស់វៀតណាម នាពេលបច្ចុប្បន្ននេះ។

កាសែត Nikkei Asia របស់ប្រទេសជប៉ុនបានវាយតម្លៃខ្ពស់ចំពោះការស្តារឡើងវិញនៃការដឹកជញ្ជូនតាមផ្លូវអាកាសរបស់វៀតណាមក្រោយកូវីដ ១៩។ យោងតាមអ្នកនិពន្ធអត្ថបទនេះ ប្រការនេះកើតឡើងក្នុងបរិបទនៃការកើនឡើងតម្រូវការដឹកជញ្ជូនក្នុងប្រទេសនិងអន្តរជាតិ ខណៈដែលវៀតណាមពង្រឹងឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ទាក់ទងនឹងវិស័យសេវាកម្មហិរញ្ញវត្ថុ គេហទំព័រព័ត៌មានបច្ចេកវិទ្យា TechwireAsia បានបញ្ជាក់ថា វិស័យ Fintech នៅវៀតណាមបច្ចុប្បន្នមានល្បឿនកំណើនលឿនបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី។ យោងតាមអ្នកវិភាគមកពីក្រុមហ៊ុន Robocash Group ទីផ្សារ Fintech នៅវៀតណាមត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ទោះបីជាមានការប្រកួតប្រជែងខ្ពស់។ អត្ថបទនេះបានវាយតម្លៃថាទីផ្សារ Fintech របស់វៀតណាមកំពុងមានសន្ទុះ ហើយមានបទប្បញ្ញត្តិកាន់តែច្រើនឡើងដែលគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ