ចំណាត់ថ្នាក់សមភាពយេនឌ័រនៅវៀតណាមបានកើនឡើង ១១កាំ
(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី ២២ ឧសភា រដ្ឋសភាបានស្តាប់របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រឆ្នាំ២០២៣។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VOV |
របាយការណ៍បានឲ្យដឹងថា នៅចុងឆ្នាំ២០២៣ មានគោលដៅចំនួយ ១១/២០ ត្រូវបានសម្រេចនិងលើសពីគោលដៅនៃយុទ្ធសាស្ត្រដល់ឆ្នាំ ២០២៥។ សន្ទស្សន៍ចំណាត់ថ្នាក់សមភាពយេនឌ័រនៅឆ្នាំ ២០២៣ របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៧២/១៤៦ ប្រទេស ដោយបានកើនឡើង ១១កាំ បើធៀបនឹងឆ្នាំ ២០២២។ គម្លាតយេនឌ័ររវាងបុរសនិងស្ត្រីក្នុងវិស័យផ្សេងៗត្រូវបានកាត់បន្ថយ។ ក្នុងវិស័យនយោបាយ ស្ត្រីបានចូលរួមកាន់តែច្រើនឡើង នៅពេលដែលសមាមាត្រសមាជិកសភាជាស្តី្រ ក្នុងរដ្ឋសភានីតិកាលទី១៥ មានចំនួនលើសពី ៣០% ជាលើកដំបូងចាប់តាំងពីរដ្ឋសភានីតិកាលទី៦។ ឱកាសទទួលបានសេវាសុខភាពសម្រាប់ស្ត្រី កុមារី និងជនជាតិភាគតិចក៏កាន់តែប្រសើរឡើង។
ប្រធានគណៈកម្មាធិការសង្គមកិច្ច លោកស្រី Nguyen Thuy Anh បានបង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់។ រូបថត៖ VOV |
ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាន ១០០% នៃគោលដៅដែលបានកំណត់នៅឆ្នាំ ២០២៥ រដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យរដ្ឋសភាពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ក្នុងរបាយការណ៍ផ្ទៀងផ្ទាត់លើខ្លឹមសារនេះ ប្រធានគណៈកម្មាធិការសង្គមកិច្ច លោកស្តី Nguyen Thuy Anh បានលើកច្បាស់ថា៖ “សូមស្នើរឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បន្តដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់គុណភាពនៃការរួមបញ្ចូលបញ្ហាសមភាពយេនឌ័រ ផ្សព្វផ្សាយវិធានការសមភាពយេនឌ័រ ដើម្បីលុបបំបាត់រាល់ការរើសអើងយេនឌ័រ និងឆ្ពោះទៅរកសមភាពយេនឌ័រយ៉ាងពិតប្រាកដ បន្តបែងចែកធនធាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីនិងគម្រោងស្តីពីសមភាពយេនឌ័រ”៕