(VOVworld) – នាថ្ងៃទី ១០ មិនា ក្រសួងការបរទេសអ៊ីតាលីនិងក្រសួង ការបរទេសក្រិក
បានឲ្យដឹងថា៖ ចំណាប់ខ្មាំងបរទេសចំនួន ៧ នាក់ ដែលក្រុម ឥស្លាម Ansaru របស់
Nigeria បានចាប់ នាថ្ងៃទី ៧ កុម្ភៈ នៅប្រទេសនេះ ត្រូវសម្លាប់។ មុននោះ នាថ្ងៃទី ៩
មិនា ក្រុមឥស្លាម Ansaru នេះបាន ប្រកាសថា៖ បានសម្លាប់បណ្ដាចំណាប់ខ្មាំងពោល
ខាងលើ ដោយសារ កំលាំងអង់គ្លេសនិង Nigeria បានខំប្រឹងប្រែងរកវិធីចូលទៅ
សង្គ្រោះ។ ក្នុងចំណោមចំណាប់ខ្មាំង មានប្រជាពលរដ្ឋរបស់ ក្រិក អ៊ីតាលី និង
ប្រទេសមួយចំនួន ទៀតផង៕
|
ក្រុម ឥស្លាម Ansaru របស់ Nigeria (Image: Internet) |