ចំណាប់អារម្មណ៍ចំពោះ “សប្តាហ៍ម្ហូបអាហារវៀតណាម» នៅបង់ក្លាដេស

(VOVWORLD) - ដោយសារក្តីស្រឡាញ់ចំពោះម្ហូបវៀតណាម សណ្ឋាគារ Ascott Dhaka នៅទីក្រុង Dhaka (ប្រទេសបង់ក្លាដែស) បានរៀបចំសប្តាហ៍ម្ហូបអាហារវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅ។
ចំណាប់អារម្មណ៍ចំពោះ “សប្តាហ៍ម្ហូបអាហារវៀតណាម» នៅបង់ក្លាដេស - ảnh 1 "សប្តាហ៍ម្ហូបអាហារវៀតណាម» នៅទីក្រុង Dhaka ប្រទេសបង់ក្លាដេស

លោកស្រី Liisa Lindner ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ Ascott លោក Dhaka បានឲ្យដឹងថា ម្ហូបអាហារវៀតណាមកាន់តែពេញនិយមនិងចូលចិត្តនៅលើពិភពលោកដោយសារតែម្ហូបអាហារវៀតណាម មានរសជាតិឆ្ងាញ់ពិសេស និងល្អសំរាប់សុខភាព។ ហេតុដូច្នេះហើយបានជាសណ្ឋាគារ Ascott Dhaka បានសម្រេចរៀបចំពិធីបុណ្យម្ហូបអាហារវៀតណាម ដើម្បីទាក់ទាញប្រជាជនបង់ក្លា  ដែសនិងជនជាតិបរទេសឲ្យស្គាល់កាន់តែច្រើន ព្រមទាំងបរិភោគម្ហូបអាហារវៀតណាមផងដែរ។ ម្ហូបអាហារវៀតណាម បទចំរៀងប្រពៃណីនៃតំបន់ទាំង ៣ របស់វៀតណាម រួមទាំងសម្លៀកបំពាក់ប្រពៃណី និងរូបភាពអំពីទេសភាពនានា  សុទ្ធតែទាក់ទាញភ្ញៀវជាច្រើនចូលរួមព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ