ចំណាប់អារម្មណ៍នៃកម្មវិធី “រសជាតិវៀតណាម” នៅប្រទេសន័រវេស

ចំណាប់អារម្មណ៍នៃកម្មវិធី “រសជាតិវៀតណាម” នៅប្រទេសន័រវេស - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Le Khanh Hai ថ្លែងមតិក្នុងកម្មវិធី

(VOVworld)-ក្រសួងវប្បធម៌​កីឡានិងទេសចរណ៍វៀតណាមទើបនឹងរួមសហការ
ជាមួយស្ថានទូតវៀតណាមប្រចាំនៅន័រវេសរៀបចំកម្មវិធីសិល្បៈនិងបើកការតាំង
​ពិព័រ ណ៍ស្តីពី “រសជាតិវៀតណាម” សំដៅរំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិ
វៀតណាម និងរយៈពេល៤៥ឆ្នាំនៃទិវារំលឹកទំនាក់ទំនងការទូតវៀតណាម​-ន័រវេស។​
ថ្លែងមតិក្នុង ពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម
លោក Le Khanh Hai បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេលសហប្រតិបត្តិការជាង៤
ទសវត្សនោះ រដ្ឋាភិ បាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងន័រវេសបាន
រួមគ្នាពូនជ្រុំនូវចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយឥតឈប់
ឈរ។ ហើយនៅក្នុងពិធីនេះ មិត្តភក្តិន័រវេសនិងអន្តរជាតិក៏ដូចជាអាណិកជននៅ
ទីនេះសុទ្ធតែសម្តែងនូវចំណាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធី “រសជាតិវៀត
ណាម” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ