ចំណាប់អារម្មណ៍អំពីមហោស្រពសៀកពិភពលោកនៅទីក្រុង Ha Long

(VOVWORLD) - មហោស្រពឆ្នាំនេះមានការចូលរួម របស់បណ្ដាសិល្បៈករសិល្បៈការិនីមកពីប្រទេសនិងតំបន់ដែនដីចំនួន២០។
ចំណាប់អារម្មណ៍អំពីមហោស្រពសៀកពិភពលោកនៅទីក្រុង Ha Long - ảnh 1ឈុតសម្ដែងមួយនៅពិធីបិទបញ្ចប់មហោស្រព (រូបថត៖ TTXVN)

  ក្រោយរយៈពេល៦ថ្ងៃប្រព្រឹត្តទៅយ៉ាងផុលផុស នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុង Ha Long មហោ ស្រពសៀកពិភពលោកឆ្នាំ២០១៩ ក្រោមប្រធានបទ “ជំពូកថ្មីសម្រាប់អច្ឆារិយវត្ថុមួយ” បានបិទបញ្ចប់។ មហោស្រពឆ្នាំនេះមានការចូលរួម របស់បណ្ដាសិល្បៈករសិល្បៈការិនីមកពីប្រទេសនិងតំបន់ដែនដីចំនួន២០។ ក្នុងកម្មវិធី Gala បិទបញ្ចប់ គណៈចាត់តាំងកម្មវិធីបានប្រគល់ពានរង្វាន់មាសចំនួន ២ជូនសិល្បៈករមកពីកាណាដានិងប្រទេសម្ចាស់ផ្ទះវៀតណាម ពានរង្វាន់ប្រាក់ ចំនួន៤ជូនសិល្បៈករមកពីម៉ុលដាវី អាល្លឺម៉ង់ និងឈុតសម្ដែងចំនួន២របស់ ប្រទេសម្ចាស់ផ្ទះវៀតណាម និងពានរង្វាន់សំរិទ្ធចំនួន៦ជូនសិល្បៈករមកពី តាគីជីស្ថាន អេត្យូពី ឡាវ មិកស៊ីកូ គុយបានិងវៀតណាម។ ក្រៅពីនោះ គណៈ ចាត់តាំងក៏បានប្រគល់ពានរង្វាន់តូចៗជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ