ចំណូលរបស់ពលករវៀតណាមក្នុងឆ្នាំ២០១៩កើន១៧%បើធៀបនឹងឆ្នាំ២០១៨

(VOVWORLD) - ក្នុងឆ្នាំ២០១៩ បណ្ដាសហគ្រាសក៏បានយកចិត្តទុកដាក់ ថែទាំយ៉ាង ល្អជាងចំពោះពលករ ហើយសហជីពមូលដ្ឋាននៅសហគ្រាសក៏បានចូលរួម ចរចា ចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងការងារសមូ ហភាពដោយមានមាត្រាអនុគ្រោះជាច្រើនសម្រាប់ពលករផងដែរ។ 

តាមការស្ទង់មតិរបស់សហភាពសហព័ន្ធពលករវៀតណាមថា ចំណូលមធ្យមរបស់កម្មករ និយោជិត និងពលករក្នុងឆ្នាំ២០១៩បានកើន ជាង១៧%បើធៀបនឹងឆ្នាំ២០១៨ អាស្រ័យដោយការដំឡើងប្រាក់បៀវត្តជា អប្បបរិមានិងប្រាក់បៀវត្តមូលដ្ឋាន។

        ក្នុងឆ្នាំ២០១៩ បណ្ដាសហគ្រាសក៏បានយកចិត្តទុកដាក់ ថែទាំយ៉ាង ល្អជាងចំពោះពលករ ហើយសហជីពមូលដ្ឋាននៅសហគ្រាសក៏បានចូលរួម ចរចា ចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងការងារសមូ ហភាពដោយមានមាត្រាអនុគ្រោះជាច្រើនសម្រាប់ពលករផងដែរ។ លោក Ngo Duy Hieu អនុប្រធានសហភាពសហព័ន្ធការងារវៀតណាមបានអោយ ដឹងថា៖

        “កិច្ចព្រមព្រៀងជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ខាងគតិយុត្តដើម្បីនៅពេលយើងដោះស្រាយជម្លោះការងារសមូហភាពនោះ គឺកិច្ចព្រម ព្រៀងនេះមានមុខងារសម្របសម្រួលផលប្រយោជន៍ ហើយធានាទំនាក់ ទំនងរវាងពលករនិងសហគ្រាសប្រកបអោយមានស្ថិរភាពនិងវឌ្ឍនភាព។ កិច្ចព្រមព្រៀងការងារសមូហភាពចំនួន៧០ត្រូវបានចុះហត្ថលេខា ដែល បាននាំមកនូវផលប្រយោជន៍សម្រាប់ពលករជាង២០២ពាន់នាក់ ក្នុងទឹក ប្រាក់ជាង២៨០០ ពាន់លានដុង”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ