ចិន៖ ការទាក់ទាញទុនវិនិយោគបរទេសអាចបន្តនាំមុខគេនៅលើពិភពលោកនាឆ្នាំ២០២០
(VOVWORLD) -ចិនអាចនឹងទាក់ទាញបានទឹកប្រាក់ពី ១៤០ ពាន់លាន - ១៥០ ពាន់លានដុល្លារអាមេរិក បន្តនាំមុខគេនៅលើពិភពលោក។
(រូបថត៖ Fortune) |
ធ្វើការវាយតម្លៃ និងប៉ាន់ស្មានអំពីស្ថានភាពទាក់ទាញទុនវិនិយោគបរទេសរបស់ចិនក្នុងឆ្នាំ ២០២០ នោះ លោក Wei Jianguo អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរជាតិចិនបានចាត់ទុកថា៖ ចិនអាចនឹងទាក់ទាញបានទឹកប្រាក់ពី ១៤០ ពាន់លាន - ១៥០ ពាន់លានដុល្លារអាមេរិក បន្តនាំមុខគេនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ច្បាប់វិនិយោគរបស់ចិននឹងចូលជាធរមានជាផ្លូវការនាថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ខាងមុខ ហើយធនាគារពិភពលោកបានរៀបចំណាត់ថ្នាក់បរិយាកាសវិនិយោគនៅចិនពី លេខ ៤៦ ឡើង លេខ ៣១ ក៏ដូចជាបរិយាកាសធ្វើសមាហរណកម្មក្នុងតំបន់ជាដើមនោះ ចិននឹងបន្តទាក់ទាញបានក្រុមហ៊ុនបរទេសជាច្រើនចូលមកវិនិយោគនាឆ្នាំ២០២០ ខាងមុខផងដែរ៕