ចិន និង​ EU បាន​ប្តេជ្ញា ដោះស្រាយបញ្ហាប្រឈមនៃ​សេដ្ឋកិច្ចពិភពលោក​

(VOVWORLD) - ប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានឯកភាពគ្នា ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឆ្លើយតបនឹងបញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈម។ 
ចិន និង​ EU បាន​ប្តេជ្ញា ដោះស្រាយបញ្ហាប្រឈមនៃ​សេដ្ឋកិច្ចពិភពលោក​ - ảnh 1ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Hac។ រូបថត៖ AFP/TTXVN

ការឯកភាពគ្នានេះ ត្រូវបានសម្រេចនៅក្នុងកិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាន់ខ្ពស់លើកទី ៩ ដែលបានរៀបចំឡើងនៅថ្ងៃទី ១៩ ខែកក្កដា តាមទម្រង់អនឡាញក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Hac និងអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis ។

នៅក្នុងកិច្ចសន្ទនានេះ ចិន និង EU បានពិភាក្សាដោយស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាពលើប្រធានបទចំនួន ៤ រួមមានម៉ាក្រូសេដ្ឋកិច្ច ខ្សែសង្វាក់ឧស្សាហកម្មនិងការផ្គត់ផ្គង់ ពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច រួមគ្នាដោះស្រាយរាល់បញ្ហាសាកល្បងដែលខឿនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ជំរុញសេរីភាពពាណិជ្ជកម្មនិងវិនិយោគ បង្កលក្ខណៈងាយស្រួល និងជំរុញការប្រកួតប្រជែងដោយយុត្តិធម៌ ការពារកម្មសិទ្ធិបញ្ញា បង្កើតបរិយាកាសធ្វើអាជីវកម្មដ៏ល្អប្រសើរសម្រាប់សហគ្រាស៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ