ចិន និងអាមេរិកនឹងរៀបចំកិច្ចសន្ទនាការទូត និងសន្តិសុខលើកទី ២ នៅវ៉ាស៊ីនតោន
(VOVWORLD) -នាថ្ងៃទី ៦ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានប្រកាសថា ចិន និងអាមេរិកនឹង រៀបចំកិច្ចសន្ទនាការទូត និង សន្តិសុខលើកទី ២ នាថ្ងៃទី ៩ ខែវិច្ឆិកានៅ វ៉ាស៊ីនតោន។
លោកស្រី Hua Chunying បានឲ្យដឹងថា លោក Yang Jiechi សមាជិក ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និង ជាប្រធានខុទ្ទកាល័យកិច្ចការបរទេស នៃមជ្ឈិមបក្សកុម្មុយនិស្តចិន នឹងធ្វើជាសហហអធិបតីក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និង រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ។ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិចិន លោក Wie Fenghe ក៏នឹង ចូលរួមកិច្ចសន្ទនានេះផងដែរ។
តាមលោកស្រី Hua Chunying បានឲ្យដឹងថា ភាគីទាំងពីរនឹង ផ្លាស់ប្ដូរទស្សនៈអំពីទំនាក់ទំនងរវាងអាមេរិក និងចិន ក៏ដូចជារាល់បញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕