ចិន និងអាស៊ានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នោះ កាលពីថ្ងៃទី ១៣ ខែតុលានៅប្រទេសម៉ាឡេស៊ី រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin។
ចិន និងអាស៊ានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ - ảnh 1 រដ្ឋមន្ត្រីការបរទេសចិននិងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី (ប្រភព៖ Sina)

នៅក្នុងជំនួបនេះ លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះតួនាទី របស់ម៉ាឡេស៊ីនៅក្នុងតំបន់ ហើយមានបំណងថារួមជាមួយ ម៉ាឡេស៊ី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកតួនាទីឈានមុខរបស់អាស៊ាន ក្នុងកិច្ចការពារអភិវឌ្ឍន៍អភិវឌ្ឍប្រកប ដោយស្ថេរភាពនៃតំបន់ ជំរុញទំនាក់ទំនងចិន - អាស៊ានឱ្យបន្តអភិវឌ្ឍន៍។ លោក Wang Yi ក៏បានឲ្យដឹងថាចិនគាំទ្រម៉ាឡេស៊ីក្នុងការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin បានអះអាងថាម៉ាឡេស៊ីក៏ សន្យាពង្រីកតួនាទីដ៏សកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក។ (APEC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ