ចិន និងអូស្រ្តាលីអំពាវឲ្យនិយាយថា ទេ ចំពោះការគាំពារពាណិជ្ជកម្ម

(VOVWORLD) -ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា រាល់ការខិតខំប្រឹងប្រែងដើម្បីបង្កើតរបាំង និងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដ៏ជិតស្និទ្ធ គឺបានដើបញ្ច្រាស់នឹងច្បាប់សេដ្ឋកិច្ច និងនិន្នាការប្រវត្តិសាស្ត្រ។
ចិន និងអូស្រ្តាលីអំពាវឲ្យនិយាយថា ទេ ចំពោះការគាំពារពាណិជ្ជកម្ម - ảnh 1 កម្មករនៅរោងចក្រផលិតស្បែកជើង Kangnai ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន។ (រូបថតៈ AFP / VNA)

រាល់សកម្មភាពគាំពារពាណិជ្ជកម្ម គឺច្បាស់ជានឹងទទួលបរាជ័យជាមិនខាន។ ប្រធានរដ្ឋចិនលោក XiJinping បានថ្លែងដូច្នេះនាថ្ងៃទី ១៧ ខែវិច្ឆិកា មុននឹងកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិក (APEC) លើកទី ២៦ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Port Moresby ប្រទេសប៉ាពួញូហ្គីណេ។

ថ្លែងមតិទៅកាន់ថ្នាក់ដឹកនាំសហគ្រាសនានា នៅខាងក្រៅកិច្ចប្រជុំនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា រាល់ការខិតខំប្រឹងប្រែងដើម្បីបង្កើតរបាំង និងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដ៏ជិតស្និទ្ធ គឺបានដើបញ្ច្រាស់នឹងច្បាប់សេដ្ឋកិច្ច និងនិន្នាការប្រវត្តិសាស្ត្រ។ លោកបានអំពាវនាវដល់ខឿនសេដ្ឋកិច្ចនៅលើពិភពលោកថា គប្បីនិយាយថា ទេចំពោះលទ្ធិគាំពារនិយម និងលទ្ធិ ឯកតោភាគីនិយម។ ថ្នាក់ដឹកនាំចិនរូបនេះ ក៏បានចាត់ទុកថាពិភពលោកគប្បីគាំទ្រ "ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្តោតលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងជំរុញសកលភាវូបនីយកម្ម សេដ្ឋកិច្ចបើកទូលាយលើគ្រប់ជ្រុងជ្រោយ ដោយមានតុល្យភាពថែមទៀត ក៏ដូចជានាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងអស់ផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ