ចិន៖ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នឹងមានលក់នៅទីផ្សារយ៉ាងឆាប់បំផុតនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១

(VOVWORLD) - ប្រទេសចិនកំពុងនាំមុខគេក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដោយមានវ៉ាក់សាំងចំនួន ៥ ប្រភេទដែលត្រូវបានធ្វើតេស្តគ្លីនិកសម្រាប់ដំណាក់កាលទី ២។
ចិន៖ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នឹងមានលក់នៅទីផ្សារយ៉ាងឆាប់បំផុតនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ - ảnh 1 រូបថតឧទារហរណ៍ (ប្រភព៖ TTXVN)

យោងតាមសេចក្តីប្រកាសនាពេលថ្មីៗនេះ វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 របស់ប្រទេសនេះអាចមានវត្តមាននៅលើទីផ្សារយ៉ាងឆាប់បំផុតនៅចុងឆ្នាំនេះឬដើមឆ្នាំ ២០២១ ផងដែរ។

ព័ត៌មាននេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានគ្រប់គ្រងនិងឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋរបស់ក្រុមប្រឹក្សារដ្ឋចិន កាលពីពេលថ្មីៗនេះ បានបង្ហាញថារោងចក្រវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នៃវិទ្យាស្ថានស្រាវផលិតផលជីវសាស្រ្តទីក្រុងប៉េកាំងចំណុះសម្ព័ន្ធក្រុមហ៊ុនវេជ្ជសាស្ត្រឧសថចិន (Sinopharm) បានធ្វើការកំចាត់មេរោគយ៉ាងទូលំទូលាយហើយបានឈានដល់ដំណាក់កាលត្រៀមរៀបចំចុងក្រោយចាប់ពីថ្ងៃទី ៣០ ខែឧសភាមុនពេលចូលផលិតកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ