ចិន៖ អាកាសយានដ្ឋានអន្តរជាតិហុងកុងបានបើកដំណើរការឡើងវិញនាព្រឹកព្រលឹមថ្ងៃទី ១៣ ខែសីហា
(VOVWORLD) -បណ្ដាជើងហោះហើរនៅព្រលានយន្តហោះ នឹងត្រូវអនុវត្តន៍ក្នុងរយៈពេលពីពីរដល់បីម៉ោងទៀត។ ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការចុះឈ្មោះសម្រាប់អ្នកដំណើរ។
បាតុករនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ (ប្រភព៖ រ៉យទ័រ) |
អាកាសយានដ្ឋានអន្តរជាតិហុងកុង (ចិន) ត្រូវបានដំណើរការឡើងវិញជាប្រចាំ។ អ្នកនាំពាក្យមួយរូបនៃ ទីភ្នាក់ងារគ្រប់គ្រងអាកាសយានដ្ឋានបានឲ្យដឹងថា តាមគម្រោង បណ្ដាជើងហោះហើរនៅព្រលានយន្តហោះ នឹងត្រូវអនុវត្តន៍ក្នុងរយៈពេលពីពីរដល់បីម៉ោងទៀត។ ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការចុះឈ្មោះសម្រាប់អ្នកដំណើរ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប៉ូលីនៅតំបន់រដ្ឋបាលពិសេសហុងកុងបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា កម្លាំងនេះបានចាប់ខ្លួនមនុស្សចំនួន ១៤៩ នាក់ ពីបទប្រមូលផ្តុំខុសច្បាប់ វាយប្រហារលើប៉ូលីសនិងរារាំងសមត្ថកិច្ចក្នុងការបំពេញកាតព្វកិច្ច៕